ទ្រី ដាណា មានហាងឆេងណាស់ ក្រោយពី បែកពូម៉ៅ មានប្រុសៗ ចូលស្តី មិនក្រោម៣០នាក់ សេង មង្គល គ្រាន់តែ…(មានវីដេអូ)

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនអ្នកលេងបណ្តាញសង្គម ប្រាកដជាបានជ្រាបពី រឿងល្បីទំនាក់ទំនងរបស់ តារាសម្តែងប្រុស សេង មង្គល និងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ដែលគេឯងផ្ទុះការចាប់អារម្មណ៍ខ្លាំង ពិសេសក្រោយពេល រូបលោកក្លាយជា BA របស់ក្រុមហ៊ុន អ្នកនាង ទ្រី ដាណា។

តួយ៉ាង ក្រោយផ្អើលថាជាប្រុសក្បត់ សាវា សុទ្ធចិត្តបោះចោលដៃគូរាប់ឆ្នាំ ស្រវាសេដ្ឋីលុយវាល់លាននោះ តារាប្រុសរូបនេះ ទប់អារម្មណ៍លែងជាប់ក៏ចេញមកLiveបកស្រាយ រឿងពិតពីទំនាក់ទំនងរបស់ រូបលោកនិងកញ្ញា នីរ័ត្ន ព្រមទាំង ទំនាក់ទំនងនឹងអ្នកនាង ទ្រី ដាណា ដើម្បីការពារកិត្តិយសខ្លួន ព្រោះអាចប៉ះពាល់ដល់ការងារ។

ក្នុងនោះ រូបលោកបញ្ជាក់ថា ខ្លួននិងកញ្ញា នីរ័ត្ន ត្រឹមជាមិត្តភក្តិជិតស្និទ្ធ តែគ្មានទំនាក់ទំនងលើសពីនេះឡើយ ត្រឹមជាមិត្តរួមការងារ ធ្លាប់Liveរួមគ្នាដើម្បីអាជីពប៉ុណ្ណោះ ចំណែកអ្នកនាង ទ្រី ដាណា វិញ រូបលោកបញ្ជាក់ថា ជាអ្នកមានគុណ ដែលបានផ្តល់ការងារសម្តែងក្នុងMVបទចម្រៀង និងផ្តល់ជាកិត្តិយសឲ្យរូបលោក ក្លាយជាBA គ្មានទំនាក់ទំនងស្នេហានោះឡើយ៕

ប៉ុន្តែជំុវិញរឿងរ៉ាវទាំងអស់នេះ លោកស្រី ទ្រី ដាណា បានធ្វើការបកស្រាយដោយបញ្ជាក់ច្បាស់ៗថា

«បើអូនស្រឡាញ់ពូមង្គល អូនកុំធ្វើបាបពូមង្គល តែបងមើលថា គាត់សមគ្នាដែរ តែអីមើលមើល តែបងប្រៀបធៀបណា បងនឹងពូម៉ៅបងអត់សមគ្នាទេ និយាយមែនណា តែបងនៅតែការជាមួយគ្នា បានកូនបានអី អ៊ីចឹងទៅ ជួនកាលវាអ៊ីចឹងអូន យើងមិនចេះតែថា​មើលប្តីប្រពន្ធខ្លះ គេអត់សមគ្នាទេអូន ប៉ុន្តែលក្ខណៈថា​គេចាប់ដៃគ្នា រកស៊ីបានឬមួយក៏ គេនៅជាមួយគ្នាដល់ចាស់អ៊ីចឹងទៅ ទន្ទឹមនឹងការបកស្រាយនេះដែរស្រាប់តែមានហ្វេនចូលទៅខមិនថា

ចែអង្កាល់យកពូមង្គលមកឡាយផង ចែដាណាតបទៅវិញថា ចង់អោយបងហៅពូមង្គលមកឡាយ លុះត្រាតែហ្វេនទាំងអស់គ្នាឈប់យល់ច្រលំ បានហៅមកអ្នកខ្លះខមិនថា ចែ ដាណា យកប្តីគេ ហ៊ឹម អូនអើយអូន អត់ខឹងទេ និយាយទៅសើចម៉ង សើចម៉ងនិយាយមែន និយាយត្រង់ទីមួយ លោកសេង មង្គលអត់ទាន់មានគ្រួសារទេ ហើយក៏អត់ដែលរៀបការជាមួយអ្នកណាដែរ និយាយត្រង់ម៉ងហ៎ា ទីពីរគាត់ជាតារាសម្តែង ហើយមុននឹងខ្ញុំយកគាត់​មកមកចូលជាMV ចូលជាBAនៅក្នុងក្រុមហ៊ុនខ្ញុំផង ខ្ញុំសួរសាមីខ្លួនគាត់ច្បាស់ចឹងណា មួយទៀតយើងក៏ឃើញតាមជាក់ស្តែងដែល គាត់អត់ទាន់រៀបការជាមួយអ្នកណាទាំងអស់ ចឹងមានន័យថា គាត់នៅទំនេរ »

ហើយចែ ដាណា បានបន្ថែមទៀតថា «ហ្វេនៗខមិនចឹងខ្ញុំក៏ហួសចិត្តដែរ ខ្ញុំចង់ប្រាប់ថាចេះលំដាប់ប៉ុនខ្ញុំមានលុយប៉ុនខ្ញុំ អត់ចេះខ្វះទេ ហើយបងប្អូនដឹងមិចទេ គេមកដណ្តឹង ខ្ញុំអត់ក្រោមពី៣០នាក់ទេ រាល់ថ្ងៃគេចូលដណ្តឹងចខ្ញុំអត់ក្រោមពី៣០នាក់ទេបងប្អូន ហ្នឹងនិយាយត្រង់ គេដណ្តឹងខ្ញុំពេញច្បាប់ម៉ង»

Leave a Reply

Your email address will not be published.