ទ្រី ដាណា ទម្លាយ ប្រវត្តិ ចេញរកស៊ីដំបូង ពីអាយុ១៧ឆ្នាំ ខាតរហូត ដល់ជួបអតីតប្តី (ពូ ម៉ៅ) ទើបជោគជ័យធំ…(មានវីដេអូ)

មហាជនជាច្រើនប្រហែលជាស្គាល់លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងមាសពេជ្រដ៏ធំមួយនៅរាជធានីភ្នំពេញ និងជាម្ចាស់មុខជំនួញជាច្រើនទៀត ដែលកំពុងតែជោគជ័យយ៉ាងខ្លាំងក្នុងមុខជំនួញរបស់ខ្លួនផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនាថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២ នេះយោងតាម ទ្រី ដាណា បានបង្ហោះថា៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះចង់ចែករំលែកពីជីវិតអាជេបន្តិច🥰
បងប្អូនមានឆ្ងល់ទេថាហេតុអីបានខ្ញុំទើបតែអាយុ30ជាងហើយខ្ញុំអាចសល់លុយសល់កាត់ល្មមអាចធ្វើឲ្យខ្ញុំរស់ស្រួលបាន ហើយមានបុគ្គលមិនតិចទេដែលចង់បានជីវិតដូចខ្ញុំ តែបងប្អូនមានដឹងទេថាជីវិតមួយនេះវាហត់នឿយប៉ុណ្ណាប៉ុន្តែខ្ញុំមិនបាននិយាយពីភាពហត់នឿយរបស់ខ្ញុំទេ.ខ្ញុំគ្រាន់តែចង់ជម្រាបជូនបងប្អូនមួយចំនួនដែលចង់បានជីវភាពធូរធារនិងចង់បានប្រាក់ចំណូលច្រើនបងប្អូនត្រូវធ្វើយ៉ាងម៉េចតែប៉ុណ្ណោះ👇
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំកើតនៅឆ្នាំ 1987 កាលពីក្មេងខ្ញុំជាមនុស្សម្នាក់ដែលមិនចូលចិត្ត ធ្វើការងារផ្ទះទេ😂 ខ្ញុំចូលចិត្តរកស៊ីតាំងតែពីតូចមកហើយខ្ញុំក៏សុំម្ដាយរបស់ខ្ញុំតាមរហូត ហើយមើលពីការនិយាយស្ដីរបស់គាត់ទៅកាន់អតិថិជន ម្ដាយរបស់ខ្ញុំជាមនុស្សម្នាក់ដែលឯករាជ្យមិនមានមិត្តភក្កិ រញ៉េរញ៉ៃច្រើន រហូតមកដល់ខ្ញុំក៏មានចរិតបែបនោះដូចគ្នា រហូតមកដល់ឆ្នាំ 2004 ខ្ញុំចាប់ផ្ដើមអាជីវកម្មខ្លួនឯងពេលនោះខ្ញុំទើបតែអាយុ 17 ឆ្នាំទេប៉ុន្តែបងប្អូនមិនដឹងទេថាការចាប់ផ្ដើមអាជីវកម្មរបស់ខ្ញុំនោះគឺខ្ញុំខាត់បង់ខ្លាំងមែនទែនដោយសារខ្ញុំមិនមានបទពិសោធន៍នៅក្នុងការរកស៊ី😂 ចេះតែធ្វើតាមចិត្តចង់និងគ្មានគោលដៅច្បាស់លាស់ខ្ញុំកាលមានក្តីស្រមៃមួយថាខ្ញុំនឹងចង់ក្លាយទៅជាអ្នកជំនួញដ៏ឆ្នើមមួយរូបទៅថ្ងៃអនាគត💪ខ្ញុំខំបន្តហើយបន្តទៀតខ្ញុំនៅតែខាតបង់រយៈពេល 6ឆ្នាំដែលខ្ញុំរកគោលដៅមិនឃើញ😢
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារខ្ញុំមិនមានភាពច្បាស់លាស់នៅក្នុងការធ្វើជំនួញចាប់មុខនេះបន្តិចចាប់មុខនោះបន្តិច បងប្អូនដឹងទេថារយៈពេល 6 ឆ្នាំតើខ្ញុំឆ្លងកាត់ជំនួញប៉ុន្មានមុខ(លក់ស្បែកជើង.លក់ខោអាវថ្មី.លក់ខោអាវជជុះ.លក់កាហ្វេ.លក់បាយ.លក់បបរ.កាត់ដេម៉ូត.) រយៈពេល 6 ឆ្នាំដែលខ្ញុំបានឆ្លងកាត់អាជីវកម្មជាច្រើនដែលមិនទទួលបានភាពជោគជ័យ😞កត្តាដែលធ្វើឲ្យខ្ញុំមិនទទួលបានភាពជោគជ័យនោះដោយសារខ្ញុំនៅក្មេងពេកហើយការគិតនិងការពិចារណាមិនបានដិតដល់ហើយខ្ញុំចូលចិត្ត ងាកមើលនិងប្រៀបធៀបជីវិតខ្លួនឯងទៅនិងជីវិតអ្នកដទៃ ដោយសារពេលនោះគឺខ្ញុំនៅក្មេងពេកបន្ទាប់មកទៀតខ្ញុំតែងតែគិតថាតើការប្រៀបធៀបរបស់ខ្ញុំបានអីមកខ្ញុំវិញ? ជីវិតរបស់ខ្ញុំតាំងតែពីដឹងក្តីមកមិនដែល
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្គាល់ពាក្យថាមិត្តភក្កិនិងដើរលេងអីទេដោយសារខ្ញុំគិតតែម្យ៉ាងខ្ញុំចង់ សម្រេចប្ដីសុបិនរបស់ខ្ញុំ ថាខ្ញុំនឹងអាចក្លាយទៅជាអ្នកជំនួញមួយដល់ជោគជ័យទៅថ្ងៃក្រោយ💪ខ្ញុំនៅតែបន្តការស្រមៃនិងការអនុវត្តផ្ទាល់របស់ខ្ញុំបន្តទៀតទោះជាខ្ញុំខ្ញុំបរាជ័យមករយៈពេល 6 ឆ្នាំហើយក៏ដោយខ្ញុំមិនបោះបង់ខ្ញុំមិនបាក់ទឹកចិត្តខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯងហើយខ្ញុំតែងតែបន្តធ្វើវាជារៀងរហូតជារាងរាល់ថ្ងៃ ក្រោយមកចាប់ពីឆ្នាំ 2010 ខ្ញុំលែងប្រៀបធៀប ខ្លួនឯងនិងអ្នកដទៃខ្ញុំលែងខ្វល់នឹងរឿងអ្នកដទៃដែលគ្មានបានអ្វីមកខ្ញុំនោះ គឺ ខ្ញុំគិតតែពីរឿងរកស៊ីតែមួយមុខហើយនឹងដើរទៅរកគោលដៅដែលខ្ញុំបានកំណត់ចាប់តាំងពីពេលនោះមកការរកស៊ីរបស់ខ្ញុំរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃដោយចាប់ផ្ដើមពីការលក់ខោអាវក្រោមឆ័ត្រនៅចុងឆ្នាំ2010នៅតាមរោងចក្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការរីកចម្រើនរបស់ខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យខ្ញុំចេះស្គាល់ពីគោលដៅច្បាស់ដោយដឹងថាការមិនខ្វល់ពីអ្នកដទៃការមិនប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃធ្វើអោយអារម្មណ៍របស់យើងមូល👍ធ្វើឲ្យអារម្មណ៍របស់យើងគិតតែពីគោលដៅនិងការគិតខំប្រឹងប្រែងចំគោលដៅ ចាប់តាំងពីពេលនោះមកភាពរីកចម្រើនរបស់ខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃលក់បែបនោះរយៈពេលមួយឆ្នាំខ្ញុំមានដើមទុនល្មមគួរសមខ្ញុំក៏បន្ថែមនូវមុខរបរបន្តលក់ទៅលក់គ្រឿងក្រអូបខ្ញុំលក់ចាប់តាំងពីឆ្នាំ 2011 ហើយខ្ញុំនឹងច្បាស់ពីការដែលយើងមានគោលដៅច្បាស់លាស់យើងដើរទៅរកគោលដៅដោយមិនខ្វល់ពីអ្នកដ៏ទៃដោយមិនខ្វល់ពីរឿងរបស់អ្នកដទៃស្គាល់ខ្លួនឯងច្បាស់ពេលនោះខ្ញុំចាប់ផ្ដើមរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃរហូតខ្ញុំក្លាយទៅជាដេប៉ូបោះដុំធំមួយដែលមានបុគ្គលិកជិត 30 នាក់ជួយលក់
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយខ្ញុំបន្ទាប់មកទៀតក្នុងឆ្នាំ 2015 ខ្ញុំក៏មានធនធានគួរសមអាចល្មមចុះចំណោមគេបានមានផ្ទះមានឡានទំនើបជិះនឹងមានលុយកាក់សមរម្យដែលមនុស្សម្នាជាច្រើនរាប់រកខ្ញុំច្រើនណាស់🥰 ខ្ញុំនៅតែបន្តបន្ថែមខំប្រឹងទៀតដើម្បីសម្រេចគោលដៅធំបន្ទាប់មកឆ្នាំ 2017 ខ្ញុំក៏សម្រេចបើកក្រុមហ៊ុនមួយដែលបងប្អូនធ្លាប់ឃើញគឺ nnpនោះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ជាច្រើននៅក្នុងការបើកប្រេននិងក្រុមហ៊ុនរបស់ខ្ញុំនោះខ្ញុំក៏ទទួលបានភាពជោគជ័យជាបន្តបន្ទាប់ រហូតដល់ខ្ញុំសម្រេចក្តីស្រមៃមួយទៀតគឺខ្ញុំបើកហាងមាសពេជ្ររហូតដល់សព្វថ្ងៃនេះ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុបរួមឲ្យខ្លីមកបងប្អូនដឹងទេថាជីវិតរបស់ខ្ញុំគឺមិនបាន ខ្វាយខ្វល់រឿងអ្នកណាម្នាក់ដែលធ្វើឲ្យខ្ញុំឈឺក្បាលឡើយ គឺខ្ញុំដឹងតែមួយមុខគត់គឺខំប្រឹងដើម្បីគោលដៅរបស់ខ្ញុំ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទទួលស្គាល់ថាមនុស្សមិនតិចនាក់ទេដែលចង់បានជីវិតដូចខ្ញុំប៉ុន្តែបងប្អូនត្រូវដឹងថាគ្រប់យ៉ាងវាមិនមែនបានមកដោយស្រួលទេ ទាល់តែយើងបើកចិត្តឱ្យទូលាយហើយនឹងសាង អំពើល្អឲ្យបានច្រើន + សំនិងភាពវ័យឆ្លាតរបស់យើងផងនោះរួមទាំងការអនុវត្តផ្ទាល់ប្រចាំថ្ងៃនេះយើងនឹងសម្រេចបានសេចក្តីស្រមៃរបស់យើងមិនខាន🥰🙏
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរសេរយូរចុកដៃណាស់ចាំមានពេលឡាយនិយាយប្រាប់តែម្ដង🥰
សារចុងក្រោយនេះគឺចង់ហើយបងប្អូនទាំងអស់គ្នាកុំយកជីវិតខ្លួនឯងទៅប្រៀបធៀបជាមួយជីវិតរបស់អ្នកដទៃតស៊ូឡើង💪🙏
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.