បេក្ខជន អែម អាត ពូកែ Prank យប់មិញធ្លាក់បានសម្រេច ក្នុង វគ្គ Live Show (មានវីដេអូ)

ប្រិយមិត្តប្រហែលជាជ្រាបរួចមកហើយពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានឈ្មោះថាCambodian Idol រដូវកាលទី៤នេះគឺមានការគាំទ្រពីមហាជនរាប់លាននាក់ កំពុងតាមដានរងចាំទស្សនា, នឹងមានការចូលរួមការប្រឡងពីសំណាក់បេក្ខជនបេក្ខនារីជាច្រើនផងដែរ។

បេក្ខជនម្នាក់ឈ្មោះ អែម អាត បានយកបទ “ខូចចិត្តត្បិតព្រាត់អូន” មកធ្វើការប្រកួត ក្នុងកម្មវិធីដ៏ធំមួយនេះ ជាមួយទឹកដមសំនៀង ក្រអួនក្រអៅ ពីរោះរណ្តំខ្លាំងណាស់ ដល់ថ្នាក់ ធ្វើឲ្យ អ្នកបានទស្សនាហើយ មិនអាចទប់ចិត្តជាប់ទេ ក៏បានចូល comment បែបនេះថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំឡេងល្អណាស់ប្អូន, សំឡេងអេម​បង​ សុំ​សរសើរ​, ប៉ុននេះ ពីរោះហើយ, សំឡេងគាត់ ប្រភេទសំឡេង សេរីមន្ត, រកឃើញម្ចាស់ពាន ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្តាប់ចប់ គណៈកម្មការទំាង 4 បានសរសើរពីចំនុចល្អ ជាច្រើន រួមជាមួយ ចំនុចខ្វះខាតផងដែរ របស់ អ្នកខេត្តកំពង់ធំរូបនេះ ជាលទ្ធផល ឆន សុវណ្ណារាជ ឲ្យ No រីឯ គណៈកម្មការ 3 រូបទៀត ឲ្យ Yes ។

ក្រោយទទួលបានចំណាប់អារម្មណ៍ពីមហាជនហើយ ស្រាប់តែកាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវបានក្រុមតន្ត្រីដែលលោកបានធ្លាប់បម្រើការនៅទីនោះ បានទម្លាយនៅរឿងរ៉ាវខ្ទេចខ្ទីថា លោកជាមនុស្សរមិលគុណ ក្រោយពីលោកបានសម្រេចចេញពីក្រុមតន្រ្តីនេះ ដែលធ្វើអោយមហាជនកាន់តែផ្ទុះការជជែកវែកញែកពីលោកបន្ថែមទៀត ។

ប៉ុន្តែយ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២២ មានគណនីហ្វេសប៊ុកដែលមានឈ្មោះថា សារុន ស្រីកែវ តន្រ្តី ដែលគេស្គាល់ថាជាក្រុមតន្ត្រីដែលលោក បានធ្លាប់បម្រើការ បានទម្លាយសារថា ការធ្វើបែបនេះគ្រាន់តែទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ ។

ដោយឡែកកាលពីយប់មិញ នាថ្ងៃទិ ១៧ ខែកក្កដា ឆ្នាំ២០២២ ថា លទ្ធផល ក្នុង វគ្គ Live Show បេក្ខជនម្នាក់ឈ្មោះ អែម អាត ត្រូវធ្លាក់បានសម្រេច។

Leave a Reply

Your email address will not be published.