ភិទិ ដាក់ ច្រៀង “មិនអាចឃាត់ទេ” កក្រើកឆាក ធ្វើអោយគណៈកម្មធិការ សរសើរមិនដាច់ពិមាត់ រហូតដល់ឱក សុគន្ធកញ្ញា ថា…(មានវីដេអូ)

យប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ នាពេលកន្លងទៅនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 បានឈានដល់ វគ្គ Live Show សប្ដាហ៍ទី ១ហើយ។

បេក្ខជនសង្ហាម្នាក់ឈ្មោះ ថុល សុភិទិ បានលើកយកចម្រៀងមួយបទក្រោមចំណងជើងថា “មិនអាចឃាត់ទេ” មកធ្វើការប្រកួត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភិទិ ធ្វើបានល្អខ្លាំងណាស់ ជាមួយទឹកដមសំនៀងដ៏ក្រអួនក្រអៅ ពីរោះរណ្តំ ពិសេស ស្រែកឡើងកប់ទៀត ដល់ថ្នាក់ ធ្វើឲ្យ អ្នកដែលបានទស្សនាផ្ទាល់ ទប់ចិត្តមិនជាប់ទេ រហូតស្រែកហ៊ោឡើងចង់បែកឆាកបាត់ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះទេ កាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ គេឃើញ អ្នកនាង ឱក សុគន្ធកញ្ញា អង្គុយញញឹម និងបាញ់កែវភ្នែកយ៉ាងស្រទន់ទៅ ភិទិ ថែមទៀតផង ហាក់ដូចខ្លួន ជាតួឯកស្រី ក្នុងបទចម្រៀងនេះ អ៊ីចឹង មើលហើយ មើលទៀត ពិតជាមិនធុញមែន។

អ្នកនាង ឱកសុគន្ធកញ្ញាបានលើកឡើងថា «យប់នេះ ម៉ោងនេះ ខ្ញុំស្គាល់អារម្មណ៍ថាយើងស្តាប់បទចម្រៀងដែលមានក្តីសុខ ស្តាប់បទចម្រៀងដូចយើងកំពុងតែមើលអាយដល ក្នុងបេះដូង របស់យើងម្នាក់ដែលគាត់ បញ្ចេញសមត្ថភាព ហើយគាត់ច្រៀងលួចលោមអារម្មណ៍ ហើយក៏បញ្ចេញសមត្ថភាពមកធ្វើបានល្អ បងនិយាយថាបងពេញចិត្ត ភិទិ ខ្លាំងមែនទែនក្នុងយប់នេះ ខ្លាំងមែនទែន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំអត់ដឹងថា បងប្អូនមានអារម្មណ៍ដូចខ្ញុំក្នុងពេលឥឡូវហ្នឹងអត់ទេ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា ការបញ្ចេញសមត្ថភាពច្រៀង ពេលខ្លះគ្រាន់តែច្រៀងពីរោះ មិនអាចខាបយកអារម្មណ៍ ទស្សនិកជនបានវាពិបាក ប៉ុន្តែដល់ពេល ភិទិ ច្រៀងពីរោះហើយ មានបច្ចេកទេស ដូចថារក្សា Volume ខ្លួនឯងបានល្អហើយ ខាបយកបេះដូងខ្ញុំបានក្នុងយប់នេះ..»៕

Leave a Reply

Your email address will not be published.