ពូចក់ទី២ បានជួប ទ្រី ដាណា នឹងទទួលថវិកាផ្ទាល់ដៃ (មានវីដេអូ)

មហាជនជាច្រើន ស្គាល់ពូចក់ទី២ តាមរយៈវិដេអូធ្វើតាម តាម ពូចក់ ហើយកាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ បុរស​ម្នាក់ ប្រើប្រាស់​គណនី​ទីកតុក​ឈ្មោះ «ស៊ី នួន» បាន​ធ្វើ​ត្រាប់​កាយវិការ​តាម​សំឡេង​របស់ Admin​ជីងចក់​បាន​យ៉ាង​ល្អ​ ធ្វើ​ឲ្យ​គ្រប់គ្នា​លាន់មាត់​សរសើរ សូម្បី​អ្នកស្រី​ទ្រី ដា​ណា ក៏​លាន់មាត់​ថា​ដូច​ផង​ដែរ។

វីដេអូ ធ្វើ​ត្រាប់​កាយវិការ​តាម​សំឡេង​នោះ​ គ្រាន់តែ​ចេញ​មិន​ទាន់​បាន​ប៉ុន្មាន​ផង មាន​អ្នក​ចុច​បេះដូង​ជាង​៣០​ម៉ឺន​, បញ្ចេញមតិ​ជាង​២​ពាន់ និង​កូ​ពី​លីង ជាង​២០០០​ផង​ដែរ​។ ក្នុងចំណោម​មតិ​ជាង​២​ពាន់​នោះ ពួកគេ លើកឡើងថា «​ចុ​ម មុខ​ដូច​ម្ល៉េះ​, ឡូយ​ជាង​ម្ចាស់​ដើម​ទៀត​, ខ្លាំង​ជាង​ម្ចាស់​ដើម​ទៀត​, មុខ​ដូចគ្នា​ទៀត​, មុខ​ស្រដៀង​ពូ​ចក់ កាល​នៅ​ស្គម​»​។​

ចំពោះ​ម្ចាស់​សំឡេង Admin​ជីងចក់ ក្រោយពី​ឃើញ​បុរស​ខាងលើ ធ្វើ​ត្រាប់​កាយវិការ​បាន​យ៉ាង​ល្អ ខ្លាំង​ជាង​លោក​ទៅទៀត​នោះ ក៏​សម្រេច​ឧបត្ថម្ភ​ថវិកា​ចំនួន​២០​ម៉ឺន​រៀល។ ដោយឡែកនៅថ្ងៃទី៩ ខែមិថុនា ពេលនៅជានាជាមួយអតីតភរិយានោះ Adminជីងចក់ បានចេញវីដេអូមួយទៀតនៅលើបណ្ដាញសង្គមទីកតុក ដោយបញ្ជាក់ថា ដំបូងឡើយខ្លួនថាឲ្យ២០ម៉ឺនទេ ដល់ពេលភរិយារបស់ខ្លួនមើលហើយ ក៏សម្រេចថែមលុយចំនួន៦០ម៉ឺនរៀលទៀត។ ដូច្នេះសរុបបានចំនួន៨០ម៉ឺន ឬស្មើនឹង២០០ដុល្លារនោះ។

ជាក់ស្តែងលុះមកដល់រសៀលថ្ងៃទី 18​ ខែ កក្កដា ឆ្នាំ 2022 ស្រាប់តែជាថ្ងៃដ៍ល្អដែរគ្រប់គ្នាទន្ទឹមរង់ចាំដោយលេចមុខ ពូចក់ទី២ ដូចទាំងចរិក ដូចទាំងកាយវិការ ជាពិសេស ដូចទាំងសម្លេងត្រាប់តាម Admin ជីងចក់តែម្តង តែនៅខាងក្រៅគាត់សុភាព គួរអោយអាណិតខ្លាំងណាស់ ចែដាណា បានឡើងមកជួបផ្ទាល់ធ្វើកិច្ចសម្ភាសន៍តែម្តង ពោលដោយចិត្តសន្តោសប្រណី និង តាមការសន្យា ជូនជាលុយលើកទឹកចិត្តចំនួន 1000$​ ផងដែរ។

Leave a Reply

Your email address will not be published.