ចាន់ កែវនិមល កំពុងពពោះកូនទី ២ បានជាង 4 ខែ ខណៈរវល់ការងារច្រើន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ជាការពិតណាស់ ប្រិយមិត្តទាំងអស់គ្នា ច្បាស់ជាបានស្គាល់ រួចមកហើយអ្នកនាង ចាន់ កែវនិមល ដែលជាពិធីការិនីដ៏ឆ្នើមមួយរូប ប្រចាំប្រទេសកម្ពុជា ហើយបានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយ ជាមួយនឹង ទេពកោសល្យ និងវោហោស័ព្ទ ដែលបានផ្ដល់នូវភាពរីករាយជូនដល់អ្នកទស្សនា មិនចេះជិនណាយ ផងដែរ។

 ចាន់ កែវនិមល និងស្វាមី កំពុងសាងក្តីសុខ ជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន ព្រមទំាងបានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំង ជូនកូនស្រីសំណព្វ តែម្នាក់គត់ គឺទេពី ដោយតែងតែនាំទៅលំហែកាយ និងញុំាអាហារ តាមទីកន្លែងជិតឆ្ងាយមិនដែលដាច់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកកាលពី ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២២ ចំថ្ងៃខួបកំណើត អូន ទេពី អាយុ 11 ឆ្នាំ ស្រាប់តែ អ្នកនាង ចាន់ កែវនិមល បានយកកាដូដ៏ពិសេស និងប្លែកមកឲ្យកូនស្រី បើកមើល ក៏ឃើញរូបមួយសន្លឹក ដែលបញ្ជាក់ថា អូនទេពី មានប្អូនហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និមល បានភ្ជាប់សារខ្លីមួយថា “គ្រប់យ៉ាងគឺដើម្បីទេពី ដំបូងប៉ាម៉ាក់គិតថា មានតែកូនម្នាក់ គឺគ្រប់គ្រាន់ហើយ សម្រាប់គ្រួសារយើង តែដោយសារកូនស្តាប់បង្គាប់ មិនដែលធ្វើអោយប៉ាម៉ាក់ពិបាក ទោះប៉ាម៉ាក់រវល់យ៉ាងណាក៏ដោយ ទើបប៉ាម៉ាក់ព្យាយាមបំពេញបំណងកូនគ្រប់យ៉ាង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះទៀត និមល បានបង្ហោះរូបភាពមួយសន្លឹក រួចប្រាប់ថា “កូនក្នុងពោះកំពុងឆ្ងល់ថា ម៉ាក់រវល់ដល់ពេលណា?”។ ភ្លាមៗនោះ ក៏មានហ្វេនៗ សួរថា “បងទម្ងន់ប៉ុន្មានខែហើយបង, ដឹងស្រី ឬប្រុស នៅបង” កែវនិមល ឆ្លើយតបវិញភ្លាមៗថា “៤ខែជាងហើយអូន, កូនប្រុសអូន”។

Leave a Reply

Your email address will not be published.