ក្រោយពីល្បី លោក សេង មង្គល ទាក់ទង ទ្រី ដាណា ស្រាប់តែធ្លាយ ថា លោក មង្គល ធ្លាប់មានភរិយា និងកូនរួច ?

លោកសេង មង្គល តារាសម្ដែង និងជាពិធីករ មានភាពលេចធ្លោមួយរូបដែលទទួលបានគាំទ្រយ៉ាង ច្រើនពីមហាជន។ មង្គល មិនត្រឹមតែមានសមត្ថភាពប៉ិនប្រសប់នោះទេ ថែមទាំងជាតារាប្រុងមានរូប រាងសង្ហារសាច់ដុំកង់ៗ ទាក់ចិត្តអ្នកគាំទ្រទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងកម្មវិធីរបស់ លោកស្រី ទ្រី ដាណា គឺពិធីសម្ពោធផលិតផលថ្មីរបស់ខ្លួន ព្រមទំាងមានការចូលរួមពីសំណាក់ តារាល្បីៗជាច្រើនដួង ហើយ អ្វីដែលកាន់តែភ្ញាក់ ថែមទៀតនោះ តារាសម្តែង និងពិធីករ ស្រស់សង្ហា សេង មង្គល បានក្លាយជា BA ឲ្យផលិតផលថ្មី របស់ ចែដាណា ថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកថ្មីៗនេះ តារាសម្តែងប្រុស សេង មង្គល ប៉ុន្មានថ្ងៃមុន បានចេញមុខLiveបកស្រាយច្បាស់ៗ ពីទំនាក់ទំនងរវាងខ្លួន និង ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ព្រមទាំង វែកញែករឿងល្បីតៗគ្នាជាមួយ អ្នកនាង ទ្រី ដាណា ដោយបញ្ជាក់ថា រូបលោកគ្មានទំនាក់ទំនងស្នេហាជាមួយអ្នកទាំងពីរឡើយ ពោលគឺម្នាក់ជាដៃគូអាជីព ម្នាក់ទៀតជាអ្នកមានគុណ តែប៉ុណ្ណោះ។

ផ្ទុយទៅវិញ ស្រាប់តែថ្មីៗនេះ ល្បីថា ការពិត រូបលោកធ្លាប់មានភរិយានិងកូនរួចទៅហើយ គ្រាន់តែពេលនេះ ហាក់ដូចជាបែកបាក់គ្នា ដោយខាងស្រីសព្វថ្ងៃកំពុងរស់នៅក្រៅប្រទេស ជាមួយគ្នានោះ ហ្វេនៗខ្លះ ក៏បង្ហើបថា រូបលោកគ្មានភរិយាទេ ប៉ុន្តែមានគូដណ្តឹង។

បើទោះរឿងនេះជាការពិតក្តី ក៏មិនប្លែកអ្វីដែរ ព្រោះមានតារាខ្មែរមិនតិចដួងនេះ ដែលបានលាក់ប្រវត្តិគ្រួសារ មុខមាត់គូស្នេហ៍រហូតដល់ធំៗដឹងក្តីអស់ ទើបបង្ហាញ៕

Leave a Reply

Your email address will not be published.