លោក សាន ផានិត ចូលពេទ្យសង្រ្គោះបន្ទាន់ ត្រូវ អ្នកគាំទ្រនាំគ្នាព្រួយបារម្ម វះ កាត់ជំងឺ….

តារាចម្រៀងធ្លាប់ទទួលបានប្រជាប្រិយភាពខ្លាំងពីមហាជន លោក សាន ផានិត បានដឹកចូលមន្ទីរពេទ្យសង្រ្គោះបន្ទាន់ ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និង ព្រួយបារម្ភជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលដកឃ្លាពីវិថីសិល្បៈរាប់ឆ្នាំ ពេលនេះ រូបលោកកំពុងរកស៊ីកាក់កបខ្លាំងនឹងមុខរបរ លក់ស្បែកជើងក្បាលគីប ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង បើកពីទ្រង់ទ្រាយតូចរហូតដល់បើកហាងធំបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពពីសិល្បករជើងចាស់លោក សុះ ម៉ាច បានឱ្យដឹងតាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោកថា ៖ «ហ៊ី! ចៃដន្យម៉្លេះ! ថ្ងៃនេះលោក សាន ផានិត ក៏ចូលសង្គ្រោះបន្ទាន់ វះកាត់គ្រលៀនដាក់រ៉ឺស័របេះដូង ក្នុងបន្ទប់ជាមួយអ្នកម្តាយ និង មីងរបស់ខ្ញុំដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពីលោក សុះ ម៉ាច ដដែលបានឱ្យដឹងបន្ថែមទៀតថា ៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«តែលោកសំណាងល្អផុតគ្រោះថ្នាក់ហើយ ដោយសារបានលោកគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា ប៉ុន្តែត្រូវនៅបន្តសម្រាកតាមដានព្យាបាលជំងឺតទៅទៀត។ សូមបួងសួងដល់ព្រះ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោកប្រទានពរដល់សម្លាញ់ ផានិត អ្នកម្តាយ រួមទាំងមីងខ្ញុំឆាប់ជាសះស្បើយ និង សំណាងល្អទាំងអស់គ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.