ស្រលាញ់គ្នា ក្រោយពីភ្ជាប់ពាក្យ សយ រតនៈ និង ប៉ាច គីមមួយ បណ្តើរគ្នាទៅប្រទេសថៃ…(មានវីដេអូ)

លោក សយ រតនៈ និង កញ្ញា ប៉ាច គីមមួយ ដែលអ្នកទាំងពីរគឺជាអតីតបេក្ខភាពប្រលង ក្នុងកម្មវិធី The Voice Cambodia រដូវកាលទីមួយ ដោយចាប់តាំងពីពេលនោះមក អ្នកទាំងក៏ទទួលបានប្រជាប្រិយភាពជាហូរហែ។

យ៉ាងណាមិញ កាលពេលថ្មីៗកន្លងទៅនេះ អ្នកទាំងពីរបានធ្វើឲ្យហ្វេនៗអ្នកគាំទ្រ មានការភ្ញាក់ផ្អើលនិង រំភើបចិត្តជាខ្លាំង បន្ទាប់ពី តារាចម្រៀងទាំងពីរដួងនេះបានដឹកដៃគ្នា ចូលរោងភ្ជាប់ពាក្យយ៉ាងអធិកអធម បន្ទាប់ពីបានមើលចិត្តគ្នាយូរមកហើយ ប្តូរជាគូស្នេហ៍មកជាគូណ្ដឹងតែម្ដង។

ក្រោយពី​ប្រកាស​ពី​ទំនាក់ទំនង​ជាមួយគ្នា​ជា​ផ្លូវការ​អស់រយៈពេលប៉ុន្មានខែនោះ ​កាលពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២២ កន្លងទៅនេះ​​, តារា​ចម្រៀង សយ រតនៈ និង ប៉ាច គីម​មួយ​ បាន​ចូល​រោង​ភ្ជាប់​ពាក្យ​តាម​ប្រពៃណី ​ខណៈ​តារា​ល្បីៗ​ចូលរួម​ជាច្រើន​រូប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ ដែល​ចាប់​អារម្មណ៍ មុន​នឹង​ឈាន​ដល់​ការ​រៀបចំពិធីភ្ជាប់ពាក្យ ប៉ាច គីមមួយ និង សយ រតនៈ បាន​ទិញ​ផ្ទះរាប់ម៉ឺនដុល្លារ និង​បង្កើត​មុខ​ជំនួញ​រួមគ្នា​បន្ថែម​ពី​លើ​អាជីព​សិល្បៈ​របស់​ពួកគេ។
មិនត្រឹម​តែ​ជាពិធីភ្ជាប់ពាក្យទេ ប៉ាច គឺមមួយ និង សយ រតនៈ ក៏បានរៀប​ចំពិធីឡើងគេហដ្ឋានថ្មីផ្គួបគ្នាតែម្ដង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធី​ភ្ជាប់ពាក្យ និង​ឡើង​គេហដ្ឋាន​ថ្មី របស់​ពួកគេ មើលទៅ ពិតជា​មាន​ភាព​អធិកអធម​ខ្លាំងណាស់ ទោះធ្វើឡើងតែ១ព្រឹកក៏ដោយ ដោយមាន​ការ​តុបតែង​រៀបចំ​លំអ​យ៉ាង​ស្រស់​ស្អាត ខណៈ សាមីខ្លួន​ស្ថិត​ក្នុង​ឈុត​ប្រពៃណី​ខ្មែរ​ពណ៌​ស៊ី​ជម្ពូ ពិតជា​សមសួន និង​ស័ក្ដិសម​គ្នា​ខ្លាំង​ណាស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកថ្មីៗនេះ ក្រោយពីភ្ជាប់ពាក្យរួច ស្រីស្អាត ប៉ាច គីមមួយ និងលោក សយ រតនៈ បានបណ្តើរគ្នាដូចប្តីប្រពន្ធទៅប្រទេសថៃ ដែលមានការបង្ហើបថា ក្រៅពីទៅដើម្បីពិភាក្សារឿងការងារពួកគេក៏ចំណាយពេលដើរកម្សាន្តដើម្បីរឹងបន្តឹងចំណងស្នេហ៍ឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅលើទឹកដីប្រទេសថៃនោះ ពួកគេ បានថតរូបស្វីតៗជាមួយគ្នាជាច្រើនសន្លឹក រួចបង្ហោះតាមបណ្ដាញសង្គមជា​ហូរហែ ក្នុងនោះលោក សយ រតនៈ បានលើកជាសំណួរទៅកាន់ហ្វេនៗរបស់ខ្លួនថា «ទាយមើលថាពួកយើងត្រូវជាអ្វីនឹងគ្នា?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.