Dj Soda មកដល់ទឹកដីខេត្តសៀមរាប ស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែ (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្ត ច្បាស់ជាបានស្គាល់ Dj Soda ជាតារាស្រីស៊ិចស៊ីមានរូបសម្រស់ស្រស់ស្អាត ដ៏មានប្រជាប្រិយភាព ព្រមទាំងទទួលបានការគាំទ្រទាំងក្នុង និង ក្រៅប្រទេស ជាមួយនឹងសមត្ថភាព Remix ភ្លេង របស់នាង ផងដែរ។    

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រៅពីមានទេពកោសល្យដ៏ល្អបែបនេះហើយ តារាស្រីរូបនេះ ថែមទាំងមានរូបសម្រស់ស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង ជាពិសេស នាងតែងតែមានការរៀបចំខ្លួនជាមួយនឹងស្ទាយ៍ថ្មីៗប្លែកៗ ដែលជាទីពេញចិត្តរបស់ហ្វេនៗគ្រប់គ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ថ្មីៗនេះ DJស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែកខ្លាំងមែនទែន ក្នុងការបង្ហាញខ្លួនក្នុងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតសមសួន ធ្វើឲ្យមានការសរសើរពីហ្វេនៗយ៉ាងខ្លាំង ព្រោះពិតជាប្លែកភ្នែក ដោយកន្លងទៅភាគច្រើនគេសង្គេតឃើញថា នាងនិយមស៊ិចស៊ីបញ្ចេញសាច់ប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេឃើញ Dj Soda ក៏បានទៅលេងទឹកដីអង្គរ ថែមទៀតផង ព្រមទំាងបានស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ បានយ៉ាងសមសួន ហើយស្អាតទាក់ភ្នែក ខ្លាំងណាស់ លាយឡំទឹកមុខ ស្រស់ញញឹម ហាក់ពេញចិត្តយ៉ាងខ្លាំង ចំពោះសំលៀកបំពាក់ ដែលខ្លួនស្លៀកប៉ុន្មានឈុតនេះ រួចថែមទំាងសួរ ហ្វេនៗ ទៀតថា “ខ្ញុំបានសាកស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ! តើឈុតមួយណា ដែលខ្ញុំស្លៀកសមជាងគេ?”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.