នាយ តាក់ស៊ី ធ្លាក់ខ្លួនខ្លាំង ប្រកាសលក់ឡាន តម្លៃថោកជាងទីផ្សារ…(មានវីដេអូ)

ពិតណាស់អ្នកណាៗក៏ដឹងរួចមកហើយ ចំណងស្នេហាថ្មីរបស់តារាកំប្លែង នាយតាក់ស៊ី មានក្តីសុខទាំងផ្លូវកាយ​ផ្លូវចិត្ត
ជាមួយដៃគូជីវិតថ្មី ដែលមហាជនសរសើរគ្រប់គ្នាថា ស្រលាញ់គ្នាយ៉ាងស្អិតរមួត ហើយថែមទាំងមានជីវភាពល្អជាងមុនថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ នារីដ៏ស្រស់ស្អាតម្នាក់បានទំលាយវីដេអូក្នុង Tik Tok បង្ហាញពីសកម្មភាព ក្នុងថ្ងៃមង្គលារការរបស់ខ្លួន និងទិដ្ឋភាពផ្អែមល្ហែមស្និតស្នាលជាច្រើនទៀត ជាមួយ នាយ តាក់ស៊ី ដែលត្រូវជាស្វាមី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈក្រោយមក នាយ តាក់ស៊ី ធ្លាក់ខ្លួន ឈឺ រហូតអស់លុយ ព្យាបាលជំងឺតទៀតហើយ ដល់ថ្នាក់ នៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ នាយ ប្រកាសលក់ឡាន ជាទីស្រឡាញ់បំផុត របស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ បានបញ្ជាក់ច្បាស់ៗថា “ខ្ញុំបាទ នាយតាក់ស៊ី សូមប្រកាសលក់ឡានបន្ទាន់ ដើម្បីប្រញាប់យកលុយមកព្យាបាលជំងឺ ព្រោះខ្ញុំបាទ អស់លទ្ធភាពហើយ សូមបងប្អូន ជួយទិញឡានខ្ញុំបាទផង ខ្ញុំលក់តម្លៃ ត្រឹមតែ 6000 ដុល្លារ ប៉ុណ្ណោះ។ ចរចាបាន សូមទំនាក់ទំនង តាមរយៈ លេខខ្ញុំបាទផ្ទាល់ 069.29.56.46./090.995.698/061.758.337″។

Leave a Reply

Your email address will not be published.