លីម តិចម៉េង បកស្រាយបទ “ម៉ែ” ពិរោះ ឆក់យកបេះដូង ឧកញ៉ា ខេមរៈ សិរីមន្ត ក៏ទម្លាយពាក្យក្នុងចិត្ត…(មានវីដេអូ)

កម្មវិធីប្រឡងចម្រៀងដ៏ធំ Cambodian Idol រដូវកាលទី ២ កំពុងដំណើរការប្រកួតស្វែងរកបេក្ខជនមួយរូបដែលមានសមត្ថភាពច្រៀងបានពីរោះជាងគេដើម្បីក្លាយជាម្ចាស់ពានរង្វាន់ជ័យលាភីលេខ ១ ហើយបើងាកទៅបេក្ខជនទាំងអស់វិញ ក៏កំពុងខិតខំប្រឹងប្រែងបង្ហាញសមត្ថភាពច្រៀងនៅចំពោះមុខគណៈកម្មការទាំង ៤ និង ទស្សនិកជនផងដែរ។

ពិតជាប្លែកជាងសប្តាហ៍មុន ដោយបេក្ខជន ត្រូវរើសចម្រៀងមួយបទ ច្រៀងទៅកាន់មនុស្សជាទីស្រឡាញ់របស់ខ្លូន ដូចជាម្តាយឪពុក អ្នកមានគុណ បងប្អូន មិត្តភ័ក្តិ ឬក៏សង្សារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គេសង្កេតឃើញបេក្ខជនរូបសង្ហាម្នាក់ ហើយក៏ត្រូវជាកូនពៅ ក្នុងសប្តាហ៍នេះផងដែរ គឺ លឹម តិចម៉េង ដោយបានរើសយកចម្រៀងមួយបទ ក្រោមចំណងជើងថា “ម៉ែ” មកធ្វើការប្រកួត។ តិចម៉េង ពិតជាធ្វើបានល្អណាស់ មិនត្រឹមតែច្រៀងពីរោះទេ ថែមទំាងធ្វើការតុបតែងខ្លួន ឡើងប្លែកទៀតផង ដល់ថ្នាក់ ធ្វើឲ្យ អ្នកទស្សនាផ្ទាល់ ក៏ដូចជាគណៈកម្មការទំាង 4 ពេញចិត្តយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ទេ ស្តាប់ចប់ ធ្វើឲ្យ តារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ គឺ ខេមរៈ សិរីមន្ត បាននិយាយត្រង់ៗចំពោះ តិចម៉េង ថា “ភាគច្រើនអ្នកកំពង់ចាមតូចៗ ស្ដើងៗ តែធំ សំឡេងធំ ហើយធ្ងន់ ប្អូនធ្វើបានល្អណាស់ យប់ម៉ិញ បងពេញចិត្ត បងក៏អ្នកកំពង់ចាមដែរ”។

Leave a Reply

Your email address will not be published.