ទ្រី ដាណា រំភើប ពេលឃើញ កំលោះសង្ហា សេង មង្គល មកទិញចិញ្ជៀន ក្នុងថ្ងៃសម្ពោធហាងថ្មី….(មានវីដេអូ)

ថ្មីៗនេះ អ្នកស្រី ទ្រី ដាណា បានបង្ហើបដំណឹងជិតបានរៀបការ ហើយបង្ហោះរូបថតបុរសម្នាក់ឲ្យឃើញតែខ្នងផងដែរ។ ទីបំផុត បុរសម្នាក់នោះ ត្រូវបានបង្ហាញកាលពីពេលថ្មីៗនេះ បែរជាលោក សេង មង្គល ដែលគេសង្ស័យថា កំពុងមានស្នេហាជាមួយ ហ៊ិន ចាន់នីរ័ត្ន ទៅវិញ ធ្វើឲ្យអ្នកគាំទ្រជាច្រើនខកចិត្តខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីពង្ហាញមុខBAថ្មី កាលពីម្សិលមិញ ទ្រី ដាណា បានបង្ហោះវីដេអូ បង្ហូរទឹកភ្នែកនៅមុខមនុស្សជាច្រើន ហើយពោលពាក្យថា «មាន​មនុស្សប៉ុន្មាន​នាក់ ដែល​យល់​អារម្មណ៍មួយ​នេះ​ខ្ញុំ​យំឆ្អែតហើយ ខ្ញុំ​ឈឺ​ចា,ប់ឆ្អែត​ហើយ​ខ្ញុំ​សន្យានឹង​ខ្លួនឯងថា​ ចាប់ពីពេល​នេះ​តទៅ​នឹង​ធ្វើឲ្យខ្លួន​ឯង​រីករាយ និង​មាន​ស្នាមញញឹម​គ្រប់ពេល​ហើយញញឹមចេញ​ពី​ការពិត​មិនមែន​ដូច​ពីមុនទៀត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះតារាសម្ដែង សេង មង្គល ជាBAផលិតផលថ្មីរបស់អ្នកស្រី ទ្រី ដាណា ក៏ពិតមែន តែរឿងស្នេហាជាមួយគ្នានេះ នៅមិនទាន់ច្បាស់នៅឡើយ កំពុងស្ថិតក្នុងការសង្ស័យ។

ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ នេះ លោកស្រី បានបង្ហាញរថយន្តទំនើបមួយគ្រឿង ម៉ាក Ford Ranger XLT ស៊េរី 2023 ថ្មីសន្លាង ធ្វើជាកាដូជូនអតិថិជនខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចែដាណា បានបញ្ជាក់ថា “កាដូឡានមួយគ្រឿង សំរាប់អតិថិជន ទិញមាស និងពេជ្រ របស់ហាងចែ ទ្រី ដាណា ជាមួយនិងចែ ទ្រី ដាណា តែថា ដាក់គឺដាក់ហើយចាស…ទិញមាសពេជ្រ មានឱកាស ឈ្នះឡាន និងម៉ូតូ នៅសល់តែ បីថ្ងៃនេះ ប៉ុណ្ណោះ ស្អែកបើកលក់ហើយ ណាបងប្អូន សាខាច្បារអំពៅ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនាថ្ងៃទី ២៥ ខែកក្ដដា ឆ្នាំ ២០២២ នេះ លោកជំទាវ ឧកញ៉ា ទ្រី ដាណា បានបើកសម្ពោធ ហាងពេជ្រ ដាណា ទ្រី សាខាច្បារអំពៅ បាត់ ពិសេសមានពុកម៉ែ បងប្អូន មកចូលរួមគាំទ្រច្រើនណាស់ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ពិតជាអធិកអធម មែនទែន ហើយហាងថ្មី របស់ ចែដាណា មានទីតាំងស្ថិតនៅ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ក៏មានវត្តមាន តារាសម្តែង និងពិធីករ ស្រស់សង្ហា សេង មង្គល ឆ្លៀតមកដល់ហាងថ្មី របស់ ចែដាណា ផងដែរ រួចប្រាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ទិញបានគ្រឿងអលង្ការស្អាត ហើយមាន ឆ្នោតផ្សង សំណាងយករង្វាន់ ធំទៀត ឡូយញ៉ាក់….”។

Leave a Reply

Your email address will not be published.