មហាជនចាប់អារម្ម លើបេក្ខជន លឹម​ តិចម៉េង​ ស្រាប់តែសាមីខ្លួនចេញមុខថា​ បេីមិនបានពាន..(មានវីដេអូ)

សូមរំលឹកថាកម្មវិធីប្រឡងចម្រៀង កម្រិតពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Live Show បានឈានដល់ សប្ដាហ៍ទី 2 ហើយ កាលពីយប់ ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ ។ ក្នុងនោះ គឺនៅសល់តែបេក្ខជនតែ ១៤ រូបប៉ុណ្ណោះសុទ្ធតែជើងខ្លាំង មកប្រកួត លើឆាកដ៏អស្ចារ្យ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ។

បេក្ខជន ត្រូវរើសចម្រៀងមួយបទ ច្រៀងទៅកាន់មនុស្សជាទីស្រឡាញ់របស់ខ្លូន ដូចជាម្តាយឪពុក អ្នកមានគុណ បងប្អូន មិត្តភ័ក្តិ ឬក៏សង្សារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គេសង្កេតឃើញបេក្ខជនរូបសង្ហាម្នាក់ ហើយក៏ត្រូវជាកូនពៅ ក្នុងសប្តាហ៍នេះផងដែរ គឺ លឹម តិចម៉េង ដោយបានរើសយកចម្រៀងមួយបទ ក្រោមចំណងជើងថា “ម៉ែ” មកធ្វើការប្រកួត។ តិចម៉េង ពិតជាធ្វើបានល្អណាស់ មិនត្រឹមតែច្រៀងពីរោះទេ ថែមទំាងធ្វើការតុបតែងខ្លួន ឡើងប្លែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ សម្រាប់បេក្ខភាព លឹម តិចម៉េង ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងការប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ ស្ថិតក្នុងវគ្គLive Show សប្តាហ៍ទី២កន្លងទៅនេះ បានធ្វើឲ្យទស្សនិកជនពេញចិត្ត នឹងសមត្ថភាពបេក្ខជនមួយរូបនេះខ្លាំងមែនទែន ទាំងទឹកដមសម្លេង និងកាយវិការផ្សេងៗជាដើម។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសទៀតនោះ តិចម៉េង កាន់តែធ្វើឲ្យអ្នកគាំទ្ររូបលោក កាន់តែពេញចិត្តនៅពេលដែល លោកបានចេញមកនិយាយ យ៉ាងសមហេតុសមផល ជាមនុស្សដែលមានសិលធម៌ បើទោះបីជាខ្លួនមិនទទួលបានពានឬយ៉ាងណា ក៏សុំមិនឲ្យហ្វេនដែលស្រលាញ់គាំទ្រលោក កុំឲ្យខឹងឬស្អប់ អ្នកនេះអ្នកនោះ ជាដើម៕


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូដូចខាងក្រោម៖

Leave a Reply

Your email address will not be published.