អ្នកនាង ខ្ញុង ព្រលះអ្នកថា នាងធ្វើដើមទ្រូងអស់លុយ លក់ផ្ទះ ….(មានវីដេអូ)

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អ្នកនាង ខ្ញុង ដែលបងប្អូនមហាជនជាច្រើនបានស្គាល់រួចមកហើយថាជាអតីតតារាកំប្លែងដ៏ល្បីម្នាក់ប្រចាំទូរទស្សន៍ CTN បានឡាយផ្ទាល់នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនទាំងទឹកភ្នែកប្រកាសលក់ផ្ទះដើម្បីដោះបំណុល។

ជាការពិត រឿងរ៉ាវជំពាក់បំណុលជាង៥៧ម៉ឺនដុល្លាររបស់ អតីតតារាកំប្លែងរូបនេះបានស្ងប់ស្ងាត់ទៅអស់មួយរយៈធំទៅហើយ ដោយបានធ្វើឲ្យមហាជនគិតថា នាងខ្ញុង កំពុងតែមានពន្លឺជាថ្មីរកស៊ីកាក់កបជាមួយនឹងរបរលក់ប្រហុកផ្អក ក៏ដូចជាចេញកាត់សក់តាមមង្គលការជាដើម។

ប៉ុន្តែផ្ទុយទៅវិញ ស្រាប់តែថ្មីៗនេះ នាងខ្ញុង បែរជាចេញមកនិយាយទាំងទឹកភ្នែក ប្រកាសលក់ផ្ទះដែលកំពុងរស់នៅជាបន្ទាន់ ពីព្រោះលក់ប្រហុកផ្អកលេងដាច់ដូចមុន គ្មានចំណូលគ្រប់គ្រាន់ដើម្បីសងម្ចាស់បំណុល ដោយអ្នកនាងលើកឡើងថា ម្ចាស់បំណុលមិនព្រមទទួលយកនៅការសងតាមដំណើររបស់នាង ដែលជាហេតុធ្វើឲ្យ នាងខ្ញុង សម្រេចចិត្តប្រកាសលក់ផ្ទះដើម្បីសងបំណុលតែម្ដង៕

ដោយឡែកស្រាប់តែ មានគណនីហ្វេសប៊ុក មួយបានលើកឡើងថា អ្នកនាង ខ្ញុង ធ្វើដើមទ្រូងអស់លុយ ហើយលក់ផ្ទះ ។មិនទុកយូរទេ អ្នកនាង ខ្ញុង ចេញមុខ វាយបកភ្លាមៗ ដើម្បីកុំអោយមហាជនមួយចំនួនច្រលំ រឿងនេះមិនដូចចោទប្រកាន់ទេ។

តោះសូមទស្សនាវីដេអូដូចខាងក្រោម៖

Leave a Reply

Your email address will not be published.