លោក ប៊ុន ផាក បែកគ្នាជាមួយគូស្នេហ៍? ស្ងាត់ៗ ប៊ុន ផាក បង្ហោះសារជូនពរគូស្នេហ៍(ស៊ាន​ ធារី​) អោយមានសុភមង្គល…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកឡើងវិញកាលពីចុងឆ្នាំ ២០២១ លោក ជា ចាន់​តុលា និង​ អតីតដៃគូរបស់ខ្លួន គឺ ស៊ាន​ ធារី​ ធ្វើអោយកក្រើករឿងស្នេហាត្រីកោណ ធ្វើអោយមហាជនចាប់អារម្មណ៍ខ្លាំងទៅលើអ្នកទី៣ គឺលោក ប៊ុន ផាក (គ្រូជោគជ័យ) ក្រោយពីផ្ទុះរឿងនេះ បានប៉ុន្មានថ្ងៃក៏ចាប់ទៅវិញ ។

ក្រោយមក គេឃើញ ស៊ាន​ ធារី​ កំពុងសាងសុភមង្គល និងភាពកក់ក្តៅ ជាមួយ លោក ប៊ុន ផាក (គ្រូជោគជ័យ) ដោយតែងតែ បង្ហោះរូបភាព ផ្អែមល្ហែម ញឹកញាប់ មិនដែលដាច់ឡើយ ដោយនាំគ្នាទៅដើរលេង និងញុំាអាហារជាមួយគ្នា ប្រកបដោយស្នាមញញឹម ស្រស់ស្រាយយ៉ាងមានក្តីសុខបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ លោក ប៊ុន ផាក សរសេរសារប្លែកមួយឃ្លា ថា “ចុងបញ្ចប់យើងឈ្នះហើយ ឈ្នះចិត្តរៀងខ្លួន តែយើងចាញ់ ចាញ់ដែលមិនបានសាងគ្រួសារមួយជាមួយគ្នា ជូនពរអោយអូនមានសុភមង្គល”។

Leave a Reply

Your email address will not be published.