កញ្ញា ធារី ទ ម្លាយរឿង ស្នេហា នាង ហើយ ប៊ុន ផាក ជាមនុស្សបែបនេះ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនជាច្រើនបានសម្តែងការរិះគន់ដល់សហគ្រិនវ័យក្មេងលោក ប៊ុន ផាក ក្រោយពីបានឃើញបង្ហោះសារដ្រាម៉ា បង្ហាញការបែកបាក់ស្នេហា ខណៈឡាយវីដេអូរួមគ្នាជារៀងរាល់យប់ ប៉ុន្តែយ៉ាងណាលោកបានសម្រេចលុបសារនោះភ្លាមៗក្រោយបង្ហោះបានមួយភ្លែត ។

ទោះយ៉ាងណា ស្របពេលស្នេហាកំពុងផ្អែមល្ហែម ស្រាប់តែលោកប៊ុន ផាក និងកញ្ញា ធារី បានបង្ហោះសារនៅថ្ងៃជាមួយគ្នា បង្ហាញពីតម្រុយស្នេហាឈានដល់ផ្លូវបំបែក ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នោះ លោក ប៊ុក ផាក បានបង្ហោះសារថា «ចុងបញ្ចប់យើងឈ្នះហើយ ឈ្នះចិត្តរៀងខ្លួន តែ​យើង​ចាញ់ ចាញ់​ដែលមិនបានសាងគ្រួសារមួយជាមួយគ្នាជូនពរ​អោយអូនមានសុភមង្គល»។ ទោះយ៉ាងណាក្រោយមក លោកក៏សម្រេចលុបផុសនោះចោលវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកកញ្ញា ស៊ាន ធា​រី បានបង្ហោះរូបថតខ្លួនឯង១សន្លឹក ហើយពោលពាក្យថា «មនុស្សស្រីមិនបាច់ទៅសួរមនុស្សប្រុសថាគេមេចបានមិនល្អចេសចុះទេ គេមានសឹទ្ធធ្វើអ្វីជាខ្លួនគេ គួរឆ្លុះកញ្ចក់មើលខ្លួនឯងថាហេតុអី ខ្លួនឯងមិនមានសម្ថភាពរកបានមនុស្សដែរល្អជាងនេះបាន ? ហេតុអីត្រូវទ្រាំរស់នៅបន្តរទៀត?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីពួកគេបង្ហោះសារបែបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនយល់ថា ពួកគេកំពុងមានការបែកបាក់គ្នា ហើយដើម្បីឆ្លើយតបជុំវិញរឿងនេះ បានឡាយវីដេអូ ដោយបញ្ជាក់ថា ខ្លួន និងគូស្នេហ៍ឈ្លោះគ្នាជិត៨០ដងហើយ ដោយ១ អាទិត្យ ឈ្លោះម្តង យូរបំផុត២ អាទិត្យ ឡើងស៊ាំទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា ធារី បញ្ជាក់ទៀតថា តាមពិតពួកខ្លួន មានបញ្ហាតំាងពីដើមមក ហើយខ្លាំងរៀងៗខ្លួន ប៉ុន្តែដោយសារ ពេលដែលយើងនឹកឃើញរឿងហ្នឹង ធ្វើឲ្យយើងរឹងមាំ អត់បោះបង់គ្នាចោល។ កញ្ញាថា តាមពិតទៅត្រូវបោះបង់គ្នាតំាងពីយូរ តំាងពី ៤ ទៅ៥ ខែ៥ ទៅ៦ ខែបាត់ហើយ តែយើងចេះតែតស៊ូ ជាមួយគ្នា អត់មានបែកគ្នាឯណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់ហាងV Shopរូបនេះ បន្តទៀតថា មានរឿងខ្លះយើងខ្វែងគំនិតគ្នា មិនចុះសំរុងគ្នាខ្លះៗ តែយើងព្យាយាម កែម្តងតិច យើងឈ្លោះគ្នាម្តងយើង Update ម្តង យល់ពីគ្នាកាន់តែច្រើន ហើយយើងកែប្រែកាន់តែច្រើន តែឈ្លោះហើយ លើកក្រោយលែងមានរឿងហ្នឹងកើតឡើងហើយ រឿងថ្មីរហូត តែរឿងលើនេះ វា ម៉ាញិប ខ្ញុំអត់បោះបង់គ្នាឯណា​​​​​ ទុកគាត់ឲ្យចាំអូនទៅលួងតើ ចាំអូនទៅលួង ឥឡូវអូនសុំដើរលេងតិចសិន ចាំអូនដើរលេងឆ្អែតចាំអូនទៅលួងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ កញ្ញា ស៊ាន ធារី បានបង្ហាញក្ដីនឹករំលឹក ចង់ឆាតទៅម្ចាស់ស្នេហ៍ខ្លួន ថា «បើសិនជាអ្នកចេះតាចង់ទាញទូរសព្ទ័ឆាតទៅគេហាស សាកគិតមើល ហេតអី ម៉េចគេទប់ចិត្តមិនឆាតមកយើងបាន»៕

Leave a Reply

Your email address will not be published.