កញ្ញា អាណារ៉ូស ប្រកាសខ្លួនមិនមែនតារា Tik Tok ទេ នាងធ្លាប់ថត​​សម្ដែង​នៅ​ប៉ុស្ដិ៍​ទូរទស្សន៍…(មានវីដេអូ)

ភ្នំពេញ៖ កញ្ញា អាណារ៉ូស ដែលប្រិយមិត្តអ្នកអាន ព្រមទាំងមហាជនបានស្គាល់រួចមកហើយថាជា តារាស្រីនិយមចូលចិត្តការស្លៀកពាក់សិចស៊ី ថតបទចម្រៀង ដែលរូបនាង កំពុងតែមានចាប់អារម្មណ៍ខ្លាំងនាពេលបច្ចុប្បន្ន​ ជាមួយរូបសម្រស់ដ៏ផូរផង់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត ជារឿយៗ តារាស្រីរូបនេះ តែងតែចែកចាយសាយភាយនូវរាល់ បណ្តុំរូបភាពស៊ីចស៊ីរបស់នាង នៅលើបណ្តាយសង្គមហ្វេសប៊ុក ជាពិសេស និយមស្លៀកពាក់ស៊ីចស៊ី បញ្ចេញរាងរៅយ៉ាងមានទំនុកចិត្ត ជាមួយសម្រស់ដ៏សែនចែងចាំងផងនោះ បានពង្វក់ស្មារតី អ្នកគាំទ្រមិនស្ទើរ ជាពិសេសហ្វេនៗប្រុសតែម្តង។

ទោះជាបែបនេះក្ដី នៅតែមានគេហៅនាងថាជាតារាទីកតុក ដដែល ទើបតារាស្រី ទើបផ្ទុះរឿងអាស្រូវរូបនេះ បានបង្ហោះវីដេអូ ពេលខ្លួនសម្ដែងនៅស្ថានីយទូរទស្សន៍មួយ នៅលើគណនីផ្ទាល់ខ្លួន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ កន្លងទៀតថា «ខ្ញុំថតសំដែងនៅប៉ុស្ដិ៍ទូរទស្សន៍apsara tv11 តែគេបែរជាហៅខ្ញុំថាតារាទីកតុកចឹងខ្ញុំសុំបដិសេដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំមិនមែនជាតារាtik tok ទេ នាងខ្ញុំគឺrose ហើយគ្រាន់តែជាតួសំដែងធម្មតាទេចាខ្ញុំតស៊ូរៀនហាត់ថតសំដែងរយៈពេលជិត៥ឆ្នាំមក ហើយខ្ញុំតស៊ូណាស់ ដោយសារជាការងារ ដែលខ្ញុំស្រលាញ់តាំងនៅតូច ហើយថតរឿងភាគ គឺច្រើនខែណាស់ ទម្រាំថតចប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយពេលខ្លះទៅថតតាមខេត្តគេងនៅខេត្ត១សប្តាហ៍អីក៏មានដែរ ជាមួយនឹងក្រុមការងារ នឹកក្រុមការងារណាស់ ជីវិតអ្ន្ថកថតកុន គឺតស៊ូនឹងវាណាស់ ពេលខ្លះ អ្នកដឹករឿងគាត់ជេរស្តីអោយដើម្បីអោយថតចូលតួ​ គឺគាត់ចង់អោយថតសំដែងបានល្អ តែខ្ញុំមិនដែលខឹងនឹងគាត់ទេ ហើយទម្រាំថតរឿងភាគចប់១រឿងគឺរយៈពេលថតជិត1ឆ្នាំ ខ្ញុំតស៊ូនឹងវាណាស់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកដោយមិនអស់ចិត្ត នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ អាណារ៉ូស បានបង្ហោះសារបញ្ជាក់ទៀតថា «សូមបែកចែកអោយច្បាស់រវាង តារាtik tok តារា Facebook តារា online តារាទូរទស្សន៍ ហើយមានមុខងារនឹងតួនាទីខុសខុសគ្នា ហើយខ្ញុំសូមបញ្ជាក់ខ្ញុំមិនមែនតារាtik tok ទេចឹងខ្ញុំសូមបដិសេដ ខ្ញុំគ្រាន់តែជាតួសំដែងធម្មតាចា»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.