ភិ​ទិ បកស្រាយ «​ចាំ​រាល់ថ្ងៃ​លិច​» ពិរោះ ធ្វើអោយកក្រើកឆាកប្រឡង (មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្មីៗនេះ បេក្ខជន ថុល សុ​ភិ​ទី ប្រលងចម្រៀង Cambodian Idol ច្រៀង បទ«មិនអាចឃាត់ទេ» ​សប្ដាហ៍​ទី​១​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពី​យប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២ កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​ខាងលើ បាន​ឈាន​ចូល​ដល់​វគ្គ​Live Show សប្ដាហ៍​ទី​៣ តម្រូវ​ឲ្យ​បេក្ខជន​ទាំងអស់​បកស្រាយ​បទ មរតក ដើម​។ ក្នុង​នោះ ងាក​មក​ចាប់អារម្មណ៍​លើ ថុល សុ​ភិ​ទិ បាន​លើក​យក​បទ «​ចាំ​រាល់ថ្ងៃ​លិច​» មក​បកស្រាយ បាន​យ៉ាង​ពីរោះ​អន្លង់អន្លោច​ ទាក់ចិត្ត​មហាជន និង​គណៈកម្មការ​​ ឲ្យ​បន្ត​ក្លាយ​ជា​អាយ​ដល​របស់​រូបគេ​ទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​បកស្រាយ​ចប់ ភិ​ទិ បាន​បង្ហាញ​អារម្មណ៍​ថា និយាយ​ដោយ​ស្មោះ​ទៅ មាន​អារម្មណ៍​ភ័យ ដោយសារ​បទ​នេះ ខ្លួន​ ទើបតែ​បាន​ហាត់​កាលពី​ថ្ងៃ​សុក្រ អញ្ចឹង​ទៅ​ខ្លួន រាង​វ៉ាក់​ប៉ា​រ៉ូ​ច្រើន។ ទោះ​យ៉ាងណា រូបគេ ធ្វើបាន​យ៉ាង​​​ល្អឥតខ្ចោះ មិន​លេច​ចេញ​ជា​កំហុស​នោះឡើយ ហើយ​ទីបំផុត បានឆ្លងផុតទៅវគ្គបន្ត ដោយ​ទទួល​បាន​សំឡេង​សារ​ច្រើនជាង​គេបង្អស់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូដូចខាងក្រោម៖

Leave a Reply

Your email address will not be published.