ថុល សុភិទិ​ ត្រូវមហាជនរិះគន់រឿងធ្វើដាក់ ឈិន រ័ត្ន ស្រាប់តែសាមីខ្លួន ចេញ​មុខបកស្រាយ ថា…(មាន​វីដេអូ)

សូមរំលឹកថា កាលពី​យប់​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២២​កន្លង​ទៅនេះ កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol រដូវ​កាល​ទី​៤ បាន​ឈាន​ដល់​វគ្គ​Live Show​សប្ដាហ៍​ទី​៣ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​សប្ដាហ៍​នេះ កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​ទាំងអស់​ច្រៀង​បទ ចម្រៀង មរតក ដើម ហើយ​ក្នុងចំណោម​បេក្ខជន​ទាំងអស់នោះ ថុល សុ​ភិ​ទិ នៅតែ​ជាទី​ចាប់អារម្មណ៍​សម្រាប់​មហាជន តាំងពី​សប្ដាហ៍​ទី​១ រហូតដល់​សប្ដាហ៍​ទី​៣​​ នៃ​វគ្គ​Live Show។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​សប្ដាហ៍​ទី​៣​នេះ ថុល សុ​ភិ​ទិ បាន​លើក​យក​បទ ចម្រៀង​មាន​ចំណងជើង​ថា «​ចាំ​រាល់ថ្ងៃ​លិច​» មក​បកស្រាយ បាន​យ៉ាង​ពីរោះ​​​អន្លង់អន្លោច ធ្វើ​ឲ្យ​ទស្សនិកជន និង​គណៈកម្មការ បន្ត​លាន់មាត់​សរសើរ​រូបគេ​មិន​ដាច់​ពី​មាត់ ហើយ​ជា​លទ្ធផល​នៅ​សប្ដាហ៍​នេះ រូបគេ ទទួល​បាន​សំឡេង​សារ​ច្រើន​ជាងគេ​(Top 1) ខណៈ​សប្ដាហ៍​កន្លងទៅ បាន​ត្រឹម​លេខ​រៀង​ទី​២​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏មានការរិះគន់យ៉ាងខ្លាំង ​បេក្ខជន ឈិន រ័ត្ន លើកដៃស្វាមគន៏ និងចង់អោប តែមើលសកម្មភាពភិទិ បែរជាធ្វើព្រងើយនឹងបេក្ខជនរូបនេះទៅវីញ តាមរយៈសកម្មភាពបែបនេះ នាំអោយមហាជនអ្នកលេងបណ្តាញសង្គមជាច្រើនសម្តែងការមិនពេញចិត្តនឹងទង្វើរើសអាង ថែមទាំងវែកញែកទៅតាមការយល់ឃើញរាងៗខ្លួន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រង់ចំណុច​នេះ ត្រូវបាន​គេ​កាត់​យក​ទៅ​បង្ហោះ​ផ្ទុះ​ការរិះ,,គន់​ និង​វែកញែក​ព្រោងព្រាត ហើយ​ឆ្លើយតប​ទៅនឹ​ង​ការ​រិះ​,,​គន់​នេះ បងប្អូន​របស់​ថុល សុ​ភិ​ទី ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Pha Socheat » បាន​បង្ហោះ​វីដេអូ​នោះ អម​ដោយ​សារ​ថា «​សុំ​ខ្លាច​ហើយ ពិភព​មួយ​នេះ រឿង​ល្អ​ល្អ មិនដែល screen record មក ផុស​ទេ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាំតែ ចាប់កំហុស នូវ​ចំណុច ខ្វះខាត ដោយ​អ​ចេតនា​ណាមួយ . ពេល​ប្រកាស​លទ្ធផល អារម្មណ៍ របស់ បេក្ខជន សឹងតែ បេះដូង​ចេញ​មកក្រៅ …..តើ​ដឹង​ទេ ថា ពីក្រោយ ខ្នង ឈិន រ័ត្ន តើ ថុល សុ​ភិ​ទិ​-Thol SoPhitik និយាយ លើកទឹកចិត្ត​អ្វី ខ្លះ ?? មាន​ថត យក កន្លែង​ដែល​គេ ឱប លើកទឹកចិត្ត ផ្តល់​ភាព កក់ក្តៅ អោយ​គ្នា ទេ ??

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួក​ខ្ញុំ ជា បង​បង របស់ Doreamon បាន​មើលថែ ផ្តល់ ដំបូន្មាន ដល់ ប្អូន ខ្ញុំ បានល្អ ណាស់ ដូច្នេះ ជា ចុងក្រោយ ពួក​ខ្ញុំ អភ័យទោស ប្រសិនបើ បងប្អូន មើល​ឃើញ​ថា នេះ ជា កំហុស មួយ ដ៏ ធ្ងន់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក ថុល សុ​ភិ​ទិ ក៏បាន​ចែករំលែក​សារ​នេះ ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ហើយ​ធ្វើការ​សុំទោស អម​ដោយ​ស្ទីក​ឃ័​រ​ទឹកភ្នែក​ថា «​ខ្ញុំ​សុំទោស​បងប្អូន បើ​មើល​ឃើញថា ខ្ញុំ​ខុស Note : ទោះជា បេក្ខជន​ទាំងអស់​ត្រូវ​ប្រលង យក​លទ្ធផល រៀងខ្លួន​តែ ពីក្រោយ​ខ្នង​ពួក​ខ្ញុំ​ស្រលាញ់​រាប់អាន​គ្នា​ណាស់ អរគុណ​សម្រាប់​បងប្អូន​ដែល​យល់ និង នៅតែ​បន្ត​ស្រលាញ់ និង​គាំទ្រ​ខ្ញុំ​»៕​

Leave a Reply

Your email address will not be published.