អ៊ីណូ មើលឃើញសមត្ថភាព របស់ ឆាយ វីរៈយុទ្ធទី២​ ស្រាប់តែប្រកាស​ក្ដែងៗ​ថា…(មាន​វីដេអូ)

ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា កាលពីយប់ ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ ក្នុងកម្មវិធីប្រឡងចម្រៀង កម្រិតពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Live Show សប្ដាហ៍ទី 2 នៅសល់តែបេក្ខជនតែ ១៤ រូបប៉ុណ្ណោះសុទ្ធតែជើងខ្លាំង មកប្រកួត លើឆាកដ៏អស្ចារ្យ ៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេក្ខជន តម្រូវឲ្យ រើសចម្រៀងមួយបទដោយខ្លួនឯង ហើយច្រៀងទៅកាន់ មនុស្សជាទីស្រឡាញ់បំផុត មានដូចជា ម្តាយ ឪពុក អ្នកមានគុណ បងប្អូន មិត្តភ័ក្តិ ឬក៏សង្សារ និងមនុស្សជាទីស្រឡាញ់ផ្សេងទៀត។ឭដោយឡែក គេឃើញបេក្ខជនម្នាក់ មកពីខេត្តតាកែវ គឺ ជេន សំរិទ្ធ បានលើកយកចម្រៀងមួយបទ មកធ្វើការប្រកួត ក្រោមចំណងជើងថា “ទឹកចិត្តបងស្រី” ពិតជាពីរោះរណ្តំ ខ្លាំងណាស់ តែពេលប្រកាសលទ្ធផល បេក្ខជនរូបនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានត្រឹមខកចិត្ត ព្រោះទទួលបាន ការបោះឆ្នោតតិចជាងគេ ដូចនេះ គឺសំរិទ្ធ មិនអាចបន្ត ទៅសប្តាហ៍ ក្រោយទៀតនោះទេ។ក្តុកក្តួលក្នុងចិត្តពេក ដែលខ្លួនមិនអាច ទាក់យកបេះដូង អ្នកគាំទ្របាន ធ្វើឲ្យ សំរិទ្ធ បានត្រឹមសំងំនៅកន្លែងស្ងាត់ម្នាក់ឯង រួចពោលពាក្យ ទំាងទឹកភ្នែកថា “ពេលខ្លះ ខ្ញុំមិនចង់អោយនរណា ឃើញទឹកភ្នែកខ្ញុំទេ ព្រោះខ្ញុំជាមនុស្សប្រុស បានត្រឹមសម្ងំកន្លែងស្ងាត់មួយរយ:សិន គ្រប់យ៉ាងមកពីយើងដែរ ដែលគ្មានសមត្ថភាព ធ្វើអោយពុកម៉ែ បងប្អូន ពេញចិត្ត បានខ្ញុំធ្លាក់ ចង់ប្រាប់ថា
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំអរគុណ ពុកម៉ែបងប្អូន ខ្លាំងណាស់ ដែលស្រឡាញ់គាំទ្រ ខ្ញុំបាទ ជេន សំរិទ្ធ អរគុណសម្រាប់ពាក្យជូនពរ សូមទុកខ្ញុំបាទ ក្នុងបេះដូងផង។

ងាកមកមើល តារាចម្រៀងអ៊ីណូ បានលើកឡើងថា «ទោះបីប្អូនធ្លាក់ តែជា​បទពិសោធន៍ តែសម្រាប់បង ENo ម្នាក់នេះ នៅ​មិនទាន់អស់ចិត្តនៅ​សំឡេង​ប្អូន ដែលមានទឹកដម និង សម្ថភាព​ពោរពេញទៅដោយ​កម្លាំងនៅឡើយទេ ។ សម្រាប់បង នៅតែ YES សម្រាប់​ប្អូន ជួបគ្នាឆាប់ៗនេះ នៅអ្វីដែលថ្មី​សម្រាប់​ប្អូន ស៊ូស៊ូ ជេន សំរិទ្ធ ហៅ ឆាយ វិរៈយុទ្ធ ទី២»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើនេះ អ៊ីណូ បញ្ជាក់ថា « អ្នកមាន​សមត្ថភាព​ពិតប្រាកដខ្ញុំមិនបោះបង់ចោលទេ តើពុកម៉ែបងប្អូនគាំទ្រអោយអ៊ីណូនិពន្ធបទថ្មី Melodyថ្មីជូនគាត់ដែរឬទេ ? ហើយពុកម៉ែបងប្អូនគាំទ្រដែរឬទេ បើសិនជាគាត់ក្លាយជាអ្នកចម្រៀងថ្មីក្នុងស្រទាប់យុវវ័យក្នុងឆ្នាំ2022 ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសនឹងអាចផ្តល់​ឱកាស​ឲ្យ​គាត់ក្លាយជា​បុគ្គលិក​ពេញលេញ​របស់ខ្ញុំ នៅក្នុង​ឃ្លាំងលក់រថយន្ត ENO AUTO CAR ហើយ​នឹងអាចក្លាយជាបុក្គលិក​ពេញលេញនៅក្នុងគម្រោងយក្សរមណីយ៍ដ្ឋាន SV ENOពិភពដីឡូតិ៍ផ្សារត្រាចថ្មី»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.