អ្នកស្រី ទ្រី ដា​ណា ចេញបទចម្រៀងថ្មី ហើយបញ្ជាក់ថា នឹងចូលរោងការឆាប់ៗជាមួយ បុរសសង្ហាម្នាក់….(មានវីដេអូ)

អ្នកស្រី ទ្រី ដាណា ជាក់ជាមិនខាន ហើយភាគច្រើន រូបគាត់ចូលចិត្តឲ្យ គ្រប់គ្នាហៅខ្លួន ត្រឹមតែ ចែដាណា បងដាណា មីងដាណា ជាដើម ដោយរូបគាត់ មិនចេះប្រកាន់ខ្លួននោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំរំាជោគជ័យបែបនេះ ចែដាណា ក្នុងវ័យ ជាង 30 ឆ្នាំ មានប្រវត្តិកំសត់ច្រើនណាស់

កាលពីឆ្នាំ២០២១ កន្លងទៅ ក្រោយពី​ប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ​ពូ​ម៉ៅ អ្នកស្រី ទ្រី ដាណា ជោគជ័យខ្លាំងលើមុខជំនួញ រហូតបើកសាខាថ្មីបន្តបន្ទាប់ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុងការឡាយកាលពីថ្ងៃទី២ ខែសីហា អ្នកស្រី បាន​រំលឹកដល់អតីតប្ដីរបស់ខ្លួនថា ស្វាមី​របស់ខ្លួន​២​នាក់ សុទ្ធតែ​ការ​ពេញ​ច្បាប់​ទាំងអស់ តែ​ប្ដី​មុន​របស់​អ្នកស្រី ជា​មនុស្ស​ល្អ មាន​ទំនួល​ខុសត្រូវ ពូកែ​រកលុយ​ចិញ្ចឹម​គ្រួសារ តែបើ​ថា​ឲ្យ​យកប្ដី​មុន​វិញ​នោះ អ្នកស្រី បដិសេធ ថា​មិន​យក​វិញ​នោះទេ​។ ចំពោះ ពូ​ម៉ៅ វិញ អ្នកស្រី បញ្ជាក់ថា មិន​សមជា​មួយ​អ្នកស្រី​ឡើយ ហើយ​ការ​រៀបការ​នេះ ជាការ​រៀបចំ​ពី​សំណាក់​ម្ដាយ​របស់​អ្នកស្រី ពេល​នៅរស់​ប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រី​ថា ពូ​ម៉ៅ ស្រី​ច្រើន សូម្បីតែ​បុគ្គលិក​ខ្លួនឯង​ក៏​មិន​លើកឡើង​នោះដែរ​។ ក្នុងនោះ អ្នកស្រី បាន​ទទូច​កុំ​ឲ្យ​រំលឹក​ឈ្មោះ​ពូ​ម៉ៅ នៅក្នុង​ការ​ឡាយ​របស់​អ្នកស្រី ទៀតផង​។ នៅពេល​កំពុងនិយាយ​រឿងនេះ ស្រាប់​តែមាន​អ្នក​សួរថា «​ចែ​តើ​យកប្ដី​ប៉ុន្មាន​ទៀត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប​អ្នកស្រី បាន​បញ្ជាក់ថា ចង់​ខ្លួន​យកប្ដី​ប៉ុន្មាន​ទៀត ជា​រឿង​របស់ខ្លួន លុយ​របស់ខ្លួន អញ្ចឹង​ខ្លួន​យក​ទាល់តែ​ត្រូវចិត្ត បើ​យកមក​លក្ខណៈ ស៊េរី​ដូច​ពូ​ម៉ៅ​វិញ គឺ​ខ្លួន​អត់​យក​នោះទេ​។ គ្មាន​ស្រី​ណា​ចង់បាន​ប្ដី​មួយ ប្ដី​ពីរ ប្ដី​៣​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បន្តថា កុំ​ខំ​មិន ផ្ចាញ់ផ្ចាល​អញ្ចឹង ត្រូវ​មើល​កាលី​ប​ខ្លួន​ផង ខ្លួន​មិនមែន​អត់​ប្រុស​មិន​បានទេ តែ​ខ្លួន​ត្រូវតែមាន​គូ ព្រោះ​ខ្លួន​នៅ​ម្នាក់ឯង ឈឺ​ថ្កាត់​យប់​ព្រលប់ បាន​អ្នកណា​មើលខ្លួន លុយ​ខ្លួន​ច្រើន អ្នកណា​មើល កូនៗ​ខ្លួន​នៅ​តូច ខ្លួន​ក៏​ទើប​អាយុ​៣៥​ឆ្នាំ អញ្ចឹង​អនាគត​ខ្លួន​នៅ​វែងឆ្ងាយ​ទៀត​ណាស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើនេះ កាលពីថ្ងៃទី៣ ខែសីហា អ្នកស្រីបានបង្ហោះចម្រៀង១បទ ដើម្បីបង្ហាញពីការស្រឡាញ់របស់ខ្លួនចំពោះបទនេះ ហើយអ្នកស្រី បានបញ្ជាក់ពីមូលហេតុសម្រេចចិត្តរៀបការឆាប់ៗខាងមុខនេះ តាមរយៈខំមិនថា «សូមបងប្អូនកុំខមិនរំលឹកឈ្មោះពូម៉ៅក្នុងផេករបស់នាងខ្ញុំទៀតអី​សូមកុំយល់ច្រលំ ពេលនេះពួកយើងបានជ្រើសរើសដៃគូជីវិតរៀងៗខ្លួនអស់ហើយ សូមមេត្តាផងចុះអោយពួកយើងមានសេរីភាពផង​នេះហើយ ដែលធ្វើអោយខ្ញុំសំរេចចិត្តថា នឹងរៀបការក្នុងពេលឆាប់ៗ ​ព្រោះមិនចង់អោយហ្វេនលើកទុកដាក់ទៀត»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.