ណាន វី​សារ ទម្លាយប្រវត្ថិកំសត់ ធ្វើការនៅប្រទេស ថៃ​​ ខំពុះពារ តស៊ូ ជំនះគ្រប់ឧបសគ្គ ដើម្បីសម្រេចក្តីស្រម៉ៃ

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol រដូវ​កាល​ទី​៤ វគ្គ​Judge Audition, បេក្ខជន ណាន វី​សារ អាយុ​២១​ឆ្នាំ មកពី​ខេត្ត​សៀមរាប ប្រកប​របរ​ជា​អ្នកលក់​ឡាន បានធ្វើឲ្យតារាចម្រៀង សុខ សីឡាលីន បង្ហូរទឹកភ្នែក ព្រោះតែសំឡេង​លួងលោម​របស់​រូបគេ ត្រូវចិត្តនាងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​នោះ​ សុខ សីឡា​លីន រលីងរលោង​ទឹកភ្នែក រៀបរាប់​ថា​ និយាយ​ត្រង់ ក្នុង​ជីវិត​ខ្លួន​ក្រៅពី​ប៉ា​ម្នាក់ មិនដែល​មាន​បុរស​ណា​ម្នាក់​ផ្ដល់​ភាព​កក់ក្ដៅ សូម្បីតែ​បងប្រុស ក៏​អត់​សូវ​ផ្ដល់​ភាព​កក់ក្ដៅ​ដែរ​ ហើយក៏​កម្រ​មាន​បុរស​ណា​និយាយ​ពាក្យ​លួងលោម​ផ្អែមល្ហែម ក្នុង​ន័យ​លើកទឹកចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណៈកម្មការ ​សុខ ស៊ី​ឡា​លីន និយាយ​បណ្ដើរ ជួត​ទឹកភ្នែក​បណ្ដើរ​ទៀត​ថា ខ្លួន​រាល់ថ្ងៃ ដូចជា​មនុស្ស​ប្រុស​ផង ​ស្រី​ផង ហើយ​ការ​រំភើប​នេះ ដោយសារតែ​បេក្ខជន បា​,​ញ់​ព្រួញ​មក​ចំ​ពេក ចំ​ចំណុច ដែល​ខ្លួន​កំពុងតែ​ខ្វះខាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ចំណុច​នេះ​ សុខ ស៊ី​ឡា​លីន រៀបរាប់​ទាំង​អួល​ដើម​.​ក​ទៀត​ថា ពេលខ្លះ​ឃើញ​សេចក្ដី​សុខ​របស់​ បង​​កញ្ញា ធ្វើ​ឲ្យ​ខ្លួន​រំភើប​ថា ខ្លួន​ប្រហែលជា​រឹងមាំ​ពេក​មិន​ដឹង បានជា​កម្រ​ជួប​បុរស​ណា ដែល​ចង់​ជួយ​មើលថែ​។ ​ក្រោយ​សុខ ស៊ីឡាលីន រៀបរាប់​ចប់, ​គណៈកម្មការ​ម្នាក់ៗ បាន​លើក​សរសើរ​បេក្ខជន​ខាងលើ មិន​ដាច់​ពី​មាត់ ហើយ​ចុងក្រោយ​បាន ​សម្រេច​ផ្ដល់​«​យេ​ស​»៤​ដល់​រូបគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីជាប់នៅក្នុងវគ្គនេះ មក បេក្ខជន ណាន វី​សារ នៅតែបន្តធ្វើបានល្អទៀត រហូតជាប់ដល់វគ្គLive Show សប្ដាហ៍ទី១, សប្ដាហ៍ទី២ រហូតដល់សប្ដាហ៍ទី៣ រូបគេបកស្រាយចម្រៀង​មរតក​ដើម មានចំណងជើង «ចម្រៀងស្នេហ៍» បានយ៉ាងពីរោះ លួងលោម ពេញមួយ​ស្ទីរីយោ ហើយទីបំផុតក៏ជាប់ឈានទៅវគ្គបន្តទៀត។

កាលពីថ្ងៃតី ០៤ ខែសីហា ឆ្នាំ ២០២២ លោកបានទំលាយប្រវត្តិពិតមួយជ្រុង របស់លោក ធ្លាប់ចំណាកស្រុកទៅធ្វើការដល់ប្រទេសថៃឯណោះ ដោយលោករៀបរាប់ខ្លះៗថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ជីវិតជាការតស៊ូ មិនថាយើងធ្លាប់លំបាកយ៉ាងណា ឱ្យតែយើងមានក្តីស្រម៉ៃ ហើយ ខំពុះពារ តស៊ូ ជំនះគ្រប់ឧបសគ្គ ដើម្បីតាមរកក្តីស្រម៉ៃ ខ្ញុំជឿថាថ្ងៃណាមួយយើងនឹងអាចធ្វើវាបានជាមិនខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំពុំធ្លាប់ឱ្យនរណាម្នាក់ បានឃើញរូបភាពទាំងនេះឡើយ ប៉ុន្តែ ខ្ញុំចង់លើកទឹកចិត្តដល់អ្នក ដែលបាក់ទឹកចិត្ត ឬកំពុងបាក់ទឹកចិត្ត ឱ្យក្រោកឈរឡើង ដើរឆ្ពោះទៅមុខ ដើម្បីតាមចាប់ក្តីស្រមៃ ទោះបីនៅសល់ ១% ក៏យើងត្រូវតែមានសង្ឃឹម។ Fight for what you want in life…នេះជារូបភាព កាលខ្ញុំធ្វើកម្មករសំណង់ ចំណាកស្រុកនៅប្រទេសថៃ។”។

Leave a Reply

Your email address will not be published.