ដេននី ក្វាន់ សម្រាលកូន ដោយសុវត្ថិភាពហើយ មុខមាត់គួរអោយក្នាញ់ដូចតុក្កតា

អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក ក៏ដូចជាមហាជន ភាគច្រើន ច្បាស់ជាស្គាល់ ជាក់ជាមិនខាន តារាសម្តែងស្រី ដ៏ស្រស់ស្អាតម្នាក់ គឺ ដេននី ក្វាន់ នោះ ដែលនៅតែទទួលបានការគាំទ្រ ​និងចាប់អារម្មណ៍ដដែលពីសំណាក់ ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ មកដល់ពេលនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយកន្លងទៅ ដេននី ក្វាន់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្លាប់ទំលាយរឿងមួយប្រាប់ ហ្វេនៗ ឲ្យដឹង ពីក្មេងស្រីម្នាក់ឈ្មោះ សុខ គីមហ័ង ហៅ ល្អហួស តាមពិតគឺជាកូនស្រីបង្កើតរបស់ខ្លួន ហើយក៏ធ្វើឲ្យ ម្នាក់ៗភ្ញាក់ព្រឺត ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ពេលនេះ ល្អហួស មានអាយុជាង ១៣ ឆ្នាំហើយ។ យ៉ាងណាមិញពេលនេះអ្នកនាងក៏កំពុងតែពពោះកូនទី ២ របស់ខ្លួនជាមួយនិងស្វាមី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជិតគ្រប់ខែសម្រាលផងដែរ។ ជាក់ស្ដែង​ថ្មីៗ​នេះ ចឹក​ឡេង ប្ដី​របស់​ដេ​ន​នី ក្វាន់ បាន​បង្ហោះ​រូបថត​ស្ទាប​ពោះ​ប្រពន្ធ​ថ្នមៗ​ហើយ​ពោល​ពាក្យ​ថា «​កក់ក្ដៅ»។ ក្រោយមក ស្រាប់តែ​ទទួល​បាន​កាដូ ពី​ភរិយា ហើយ​លោក​ក៏​ពោល​ពាក្យ​យ៉ាង​ទន់ភ្លន់​ថា «​អរគុណ​ព្រះ​នាង ដែល​បាន​ទិញ​VERTU អោយ​ប្តី​27.07.2022»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទៀត ដោយ​កៀក​នឹង​ឃើញ​មុខ​កូន​របស់ខ្លួន​នោះ ចឹក​ឡេង បាន​បង្ហោះ​រូបថត​ជាមួយ​ភរិយា​១​សន្លឹក​ទៀត ហើយ​ពោល​ពាក្យ​ថា «​ជិត​បានឃើញ​មុខ​កូនពៅ កូន​ពូជ​ហើយ​»​។ ក្រោយបង្ហោះសារបែបនេះរួចមក ទីបំផុត អ្វី ដែលពួកគេ​ទន្ទឹង​រង់ចាំ​នោះ បានមកដល់ហើយ ដោយ​ដេននី ក្វាន់ បានសម្រាលកូនប្រកបដោយសុវត្ថិភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ អ្នកនាង ដេននី ក្វាន់ បានបង្ហោះរូបថតខ្លួន ជាមួយកូនស្រីដ៏គួរឲ្យស្រឡាញ់ អមដោយពាក្យពេចន៍ បញ្ជាថា «កូនស្រីម៉ាក់កើតហើយ 08.08.2022 នៅមន្ទីរពេទ្យ អឃីតកោះពេជ្រ»។ ងាកមកចឹក ឡេង ជាប្ដី មិនទាន់បង្ហោះសារបង្ហាញអារម្មណ៍អ្វីឡើយ តែបានចែករំលែកសារខាងលើនេះ អមដោយស្ទីកឃ័របេះដូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈនេះ អ្នកគាំទ្រ ជាច្រើនបានសម្ដែងការអបអរសាទរ និងជូនពរឲ្យព្រោងព្រាត។ តែអ្វី ដែលគួរឲ្យចាប់អារម្មណ៍នោះ មានមតិមួយចំនួន និយាយបែបលេងសើចថា ​មុខដូចឡាំងយ៉ង​។ ដោយឃើញបែបនេះ ដេននី ក្វាន់ បានត្រឹមឆ្លើយតបជាមួយនឹងស្ទីកឃ័រអស់សំណើចប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published.