ចោម ច័ន្ទ នាំ​ប្ដី​អារ៉ាប់ ទៅ​មើល កូន​ដេ​ន​នី ក្វាន់ ស្រាប់តែ​ឃើញ​មុខ​ដូច​ខ្លួន….

អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក ក៏ដូចជាមហាជន ភាគច្រើន ច្បាស់ជាស្គាល់ ជាក់ជាមិនខាន តារាសម្តែងស្រី ដ៏ស្រស់ស្អាតម្នាក់ គឺ ដេននី ក្វាន់ នោះ ដែលនៅតែទទួលបានការគាំទ្រ ​និងចាប់អារម្មណ៍ដដែលពីសំណាក់ ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ មកដល់ពេលនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយកន្លងទៅ ដេននី ក្វាន់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្លាប់ទំលាយរឿងមួយប្រាប់ ហ្វេនៗ ឲ្យដឹង ពីក្មេងស្រីម្នាក់ឈ្មោះ សុខ គីមហ័ង ហៅ ល្អហួស តាមពិតគឺជាកូនស្រីបង្កើតរបស់ខ្លួន ហើយក៏ធ្វើឲ្យ ម្នាក់ៗភ្ញាក់ព្រឺត ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ពេលនេះ ល្អហួស មានអាយុជាង ១៣ ឆ្នាំហើយ។ យ៉ាងណាមិញពេលនេះអ្នកនាងក៏កំពុងតែពពោះកូនទី ២ របស់ខ្លួនជាមួយនិងស្វាមី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជិតគ្រប់ខែសម្រាលផងដែរ។ ជាក់ស្ដែង​ថ្មីៗ​នេះ ចឹក​ឡេង ប្ដី​របស់​ដេ​ន​នី ក្វាន់ បាន​បង្ហោះ​រូបថត​ស្ទាប​ពោះ​ប្រពន្ធ​ថ្នមៗ​ហើយ​ពោល​ពាក្យ​ថា «​កក់ក្ដៅ»។ ក្រោយមក ស្រាប់តែ​ទទួល​បាន​កាដូ ពី​ភរិយា ហើយ​លោក​ក៏​ពោល​ពាក្យ​យ៉ាង​ទន់ភ្លន់​ថា «​អរគុណ​ព្រះ​នាង ដែល​បាន​ទិញ​VERTU អោយ​ប្តី​27.07.2022»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទៀត ដោយ​កៀក​នឹង​ឃើញ​មុខ​កូន​របស់ខ្លួន​នោះ ចឹក​ឡេង បាន​បង្ហោះ​រូបថត​ជាមួយ​ភរិយា​១​សន្លឹក​ទៀត ហើយ​ពោល​ពាក្យ​ថា «​ជិត​បានឃើញ​មុខ​កូនពៅ កូន​ពូជ​ហើយ​»​។ ក្រោយបង្ហោះសារបែបនេះរួចមក ទីបំផុត អ្វី ដែលពួកគេ​ទន្ទឹង​រង់ចាំ​នោះ បានមកដល់ហើយ ដោយ​ដេននី ក្វាន់ បានសម្រាលកូនប្រកបដោយសុវត្ថិភាព។

មិនយូរប៉ុន្មាន ក៏​ទទួល​ដំណឹង​ថា ចោម ច័ន្ទ ក៏មាន​កូន​ជាមួយ​ប្ដី​អារ៉ាប់​របស់​ខ្លួន​ផង​ដែរ ខណៈ​ដេ​ន​នី ក្វាន់ បាន​សម្រាលកូន​ប្រកបដោយ​សុវត្ថិភាព កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​។ មុន​ពេល​សម្រាល ចោម ច័ន្ទ បាន​នាំ​ប្ដី​អារ៉ាប់​របស់​ខ្លួន​ទៅ​កំដរ ដេ​ន​នី ក្វាន់​ជា​ប្អូនស្រី ហើយ​ពេល​សម្រាល​រួច ឃើញ​ក្មួយ​ស្រី​មុខ​ដូច​ខ្លួន​នោះ ស្រាប់តែ​នាង​ដាក់ឈ្មោះ​ឲ្យ​ម៉ា​អែម​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​ពេល​កូន​ដេ​ន​នី ក្វាន់ ឃើញ​ពន្លឺ​ថ្ងៃ​ភ្លាមៗ​នោះ ចោម ច័ន្ទ បាន​បង្ហោះ​សារ ស្វាគមន៍ ដោយ​ហៅ​ក្មួយ​របស់​ខ្លួន​ថា «​ស្វាគមន៍​មី​ង៉ោល មុខកាត់​ទៅ​នរណា? ទ្បាំ​យ៉ៃ​យ៉ុង​ចិត្ត ខំ​ចង់​ងាប់​មុខកាត់​មក​អ៊ំ​»​។ ងាក​មក ដេ​ន​នី ក្វាន់ ក៏បាន​បង្ហោះ​សារ​បញ្ជាក់​ដែរ​ថា «​ថ្ងៃនេះ ម៉ាក់​អ៊ំ ឡាំ​យ៉ង មកលេង​អូន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ​របស់​ពួកគេ ក៏​យល់​ឃើញ​ថា មុខ​កូន​ដេ​ន​នី ក្វាន់ ដូច​ទៅ​នឹង​ចោម ច័ន្ទ ហៅ​ឡាំ​យ៉ង​នោះ​ផងដែរ​។ ជាក់ស្ដែង ពួកគេ បាន​លើក​ឡើង​ស្រដៀង​ៗ​គ្នា​ថា «​មុខ​ដូច​ឡាំ​យ៉ង​ណាស់​, មាត់ និង​អណ្ដាត​ដូច​ចែ​ឡាំ​យ៉ង​ណាស់​, មុខ​ដូច​ឡាំ​យ៉ង​មិនទាន់​កែ​មុខ តែ​យ៉ាណា​ក៏​អូន cute ជាង​, កូនឡាំ​យ៉ង​ឬ​កូន​បង​ឡាំ​យ៉ៃ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.