ឌុច សុភា អាយុចូលខ្ទង់៤០ ហើយ សម្រស់នៅតែក្មេងខ្ចី…

បើគិតមកដល់ពេលនេះរយៈពេលប្រមាណជា ១១ ឆ្នាំហើយ ដែលតារាសម្តែង ឌុច សុភា បានចែកផ្លូវជាមួយស្វាមីដោយបន្សល់នូវកូនប្រុសមួយជាចំណងដៃ ។ រហូតមកដល់ពេលនេះនាងនៅតែបន្តរស់នៅជាមួយកូនប្រុសដោយរីករាយ ដែលហ្វេនៗសង្ស័យយកពេលវេលាមើលថែកូនប្រុស ហើយងាកមកជំនួញរកស៊ីតាមអនឡាញវិញម្តង។

អតីតតារាស្រី ឌុច សុភា ត្រូវហ្វេនៗសរសើរមានរាងទ្រលុកទ្រលន់
មានព្រលឹងជាងពេលមុន ទំនងកំពុងសំងំរស់នៅយ៉ាងមានក្តីសុខខ្លាំងហើយ ទើបធ្វើឲ្យរូបនាងបែកសា.ច់បែកឈា.មស្រស់ថ្លាយ៉ាងដូច្នេះ។

ក្រឡេកទៅមើលមុខមាត់វិញ តារាស្រីរូបនេះ នៅតែគួរឲ្យទាក់ទាញមានមន្តស្នេហ៍
ជាពិសេសឃើញក្មេងជាងវ័យ មិនខ្ចីប្រែប្រួលតាមអាយុបន្តិចទាល់តែសោះ ធ្វើឲ្យហ្វេនៗនាំគ្នាច្រណែនចាស់ហើយ តែIdolនៅស្អាតបែបធម្មជាតិ មិនចាញ់កាលនៅក្រមុំឡើយ៕

Leave a Reply

Your email address will not be published.