លឹម តិចម៉េង ​បកស្រាយបទ «​អា​ក្របី​» ​ទាំង​ទឹកមុខ​ក្រៀមក្រំ ទឹកភ្នែក​ហូរ​ផ្ទុះការគាំទ្រ ​ព្រោះតែ​…(​មាន​វីដេអូ)

ប្រិយមិត្ត ដែលជាអ្នកគាំទ្ររបស់ លោក លឹម តិចម៉េង ដែលជាបេក្ខភាពប្រកួតក្នុង កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី៤ ច្បាស់ជាដឹងអំពី សមត្ថភាពច្រៀង របស់លោកហើយថា សម្លេងមានទឹកដម និងមានទេពកោសល្យប៉ុណ្ណា។

ដោយឡែកកាលពីយប់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២​ក្នុង​Cambodian Idol រដូវ​កាល​ទី​៤ ក្នុង​វគ្គ​Live Show​សប្ដាហ៍​ទី​៥​នេះ លីម តិច​ម៉េង បាន​ច្រៀង​បទ «​អា​ក្របី​» ទាំង​ទឹកមុខ​ក្រៀមក្រំ មិន​បង្ហាញ​ស្នាមញញឹម​ដូច​ពេល​កន្លងមក​នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ពេល​ច្រៀង​ចប់ បេក្ខជន​រូប​នេះ មិន​ត្រឹមតែ​បាត់​សំឡេង​គាំទ្រ​នោះ​ទេ បែរជា​មានការ​ស្រែក​ហ៊ោ​កញ្ឆៀវ​អបអរសាទរ និង​បង្ហាញ​ការ​លើកទឹកចិត្ត​លោក​លើស​ដើម​ឡើង​កក្រើក​ស្ទូឌីយោ​ ធ្វើ​ឲ្យ​រូបលោក ទប់ទឹក​ភ្នែក​មិន​ជាប់ ហូរ​ធ្លាក់​មក​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​បង្ហាញ​សមត្ថភាព​ច្រៀង​របស់ លីម តិច​ម៉េង ក្នុង​បទ​បែប​ស្រុកស្រែ​នេះ នៅតែ​ធ្វើ​បាន​ល្អ ហើយ​ត្រូវ​គណៈកម្មការ​សរសើរ​មិន​ដាច់​ពី​មាត់ ព្រោះតែ​សំឡេង​ដូច​ចាក់​ឌី​ស​របស់​លោក​នោះ​៕

Leave a Reply

Your email address will not be published.