ម៉ែរួយ កាន់តែមានក្តីសុខ ក្រោយពីរៀបការរួច តែក្នុងថ្ងៃខួបកំណើតរំភើបរហូតដល់ហូរទឹកភ្នែក(មានវីដេអូ)

ឆាកជីវិតរបស់មនុស្សនៅលើលោកនេះរមែងជួបប្រទះនូវរឿងរ៉ាវដែលនឹកស្មានមិនដល់។ បុគ្គលមួយចំនួនជួបរឿងកម្សត់ទុក្ខព្រួយ ហើយបានព្យាយាមតស៊ូរើរំដោះខ្លួន ដើម្បីចាកឆ្ងាយរបាំងដ៏ សែនសោកសៅមួយ ឆ្ពោះទៅរកពន្លឺរស្មីមួយប្រសើរ។ យ៉ាងណាមិញយើងសូមណែនាំ លោកអ្នកអោយស្គាល់ពី ជីវិតស្ត្រីម្នាក់ ដែលមានប្រវត្តិតស៊ូ ដើម្បីចារទុកជាគម្រូដល់អ្នកជំនាន់ក្រោយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក សម្រាប់អ្នកគ្រូម៉ែរួយ ដែលជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង Rouy Infinity Co.,ltd ដែលមានរហ័សនាមថា មែរួយ​ MaeRouy ក៍បានដឹងហើយ គួរអោយចាប់អារម្មណ៍ណាស់ដែរ។អ្នកនាង បានផ្លាស់ប្តូរជីវិតយ៉ាងឆាប់រហ័សរយៈពេលត្រឹមតែមួយឆ្នាំ អាចកសាងជីវិតថ្មីបានដោយមិនគួរអោយជឿ។ មកទល់ពេលនេះមែរួយមានក្រុមហ៊ុនមួយដ៏ល្បីល្បាញក្នុងដៃ​ មានលុយ​ ឡាន​ វីឡា​ដ៏ស្គឹមស្កៃ​ មានកេរ្តិ៍​ឈ្មោះដ៏ល្បីល្បាញ​ មានអ្នកគាំទ្រនិង​ហ្វេនស្រលាញ់មែរួយរាប់សែននាក់​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះគេបានឃើញថា ជំទាវឧញ៉ា ស្រី ណារួម ហៅម៉ែរួយ ដែលជាអ្នកលក់អនឡាញ និងជាបង្រៀនច្បាប់ស្រូបទាញដ៏ល្បីឈ្មោះម្នាក់បានសម្រេចចិត្តចូលរោងការជាមួយនិង គូស្នេហ៍ ដែលជាមន្ត្រី យោធាជាន់ខ្ពស់ (ឧត្តមសេនីយ៍ត្រី)ក្រោយស្រឡាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ម៉ែរួយ រំភើបពេកចង់យំ ក្រោយស្វាមី លួចធ្វើកម្មវិធីខួបកំណើតមួយនេះ surprise ព្រមទំាងមានការចូលរួមពីសំណាក់អ្នកស្និតស្នាលយ៉ាងច្រើន មើលទៅពិតជាសប្បាយរីករាយ និង កក់ក្តៅមែនទែន ដូចគ្រួសារតែមួយអ៊ីចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វេសប៊ុកមួយឈ្មោះ Moth Samdy ដែលបានបង្ហោះសកម្មភាព កម្មវិធីខួបកំណើត ម៉ែរួយ បានភ្ជាប់សារខ្លីមួយថា “តង់ទី២ប៉ា Surprise ខួបកំណើតម៉ែរួយ”។ ឃើញបែបនេះ អ្នកដែលបានមើលវីដេអូនេះរួច និយាយថា ៖ ប៉ាម៉ាក់ស្វីតណាស់ឡើងអៀនកូនៗហើយ, រំភើបជំនួស ម៉ែរួយ, ក្តីសុខ ពេញៗហ្មង, តង់ទី២យប់ម៉ិញសប្បាយខ្លាំងណាស់ សប្បាយឡើងប្តី អត់បើកទ្វារអោយចូលផ្ទះ ព្រោះប្តីសាឡប់ដែរ, ខួបអ្នកម្តាយរួយឆ្នាំនេះ សប្បាយហើយពិសេសជាងឆ្នាំមុនៗទាំងអស់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.