ពូម៉ៅ ចេញ ​វីដេអូ ពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃខ្លួន ញាំពង់ទា ជាមួយទឹកស៊ីអ៊ីវក៏ឆ្ងាញ់ដែរ សាមញ្ញបែបនេះជីវិតមានន័យ(មានវីដេអូ)

ពូ​ម៉ៅ បានរស់នៅ ប្រើ​ជីវិត​យ៉ាង​សាមញ្ញ ពោរពេញ​ដោយ​ក្ដី​សុខ ដោយពេល​ខ្លះ​ឃើញ​លោក ជិះ​ម៉ូតូ ដើរហើរ​ធម្មតា បើ​ទោះ​បច្ចុប្បន្ន លោក​នៅតែមាន​ឡាន​ទំនើប​ជិះ​ក៏ដោយចុះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូម៉ៅ ធ្លាប់​តែមាន​គេ​ធ្វើ​ម្ហូប​ឲ្យ​ស្រាប់ៗ ម្ហូប​ពាសពេញ​តុ តែ​ពេល​រស់នៅ​ក្នុង​ជីវិត​ជា​ពោះម៉ាយ​នោះ​វិញ ពេលខ្លះ​ក៏​ធ្វើ​ម្ហូប​ខ្លួនឯង ហើយ​ពេលខ្លះ​ក៏​ម្ដាយ​ជាទី​ស្រឡាញ់​ធ្វើ​ម្ហូប​ឲ្យ​ហូប​យ៉ាង​ឈ្ងុយឆ្ងាញ់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថ្មីៗ​កន្លងទៅនេះ ពូ​ម៉ៅ បាន​បង្ហោះ​រូបថត​២​សន្លឹក ដោយ​១​សន្លឹក​ជា​រូប​ម្ហូបយ៉ាង​សាមញ្ញ​ និង​១​សន្លឹក​ទៀត ជា​រូបថត​របស់ខ្លួន​នៅ​ពីមុខ​ទេសភាព​ដ៏​ស្រស់​ត្រកាល​។ បង្ហោះ​ភ្ជាប់​រូបថត​ទាំងនេះ ពូ​ម៉ៅ បានដាក់​Caption​ថា «​ជីវិត​សាមញ្ញ​ហូប​ម្ហូប​សាមញ្ញ​ត្រឹម​មួយថ្ងៃ​បី​ពេល​អាចរ​ស់បាន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ ដោយសារតែមានអ្នកចង់ដឹងពីការរស់នៅរបស់លោកបន្ថែមទៀតនោះ ពូម៉ៅ បានបង្ហោះវីដេអូមួយ នៅលើគណនីទីកតុករបស់ខ្លួន កាលពីយប់ថ្ងៃទី១៩ ខែសីហា ដោយរៀបរាប់ពីជីវិតរបស់ខ្លួនពេលរស់នៅជាបុរស​ពោះម៉ាយ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូម៉ៅ បានរៀបរាប់ថា ខ្លួនរាល់ថ្ងៃនេះរស់នៅបាន មានអាហារដូចជាពងទាស្ងោ បបរ​ម៉ាក់​ដាំ​ឲ្យញុំា ជាមួយត្រីប្រៃ។ លោកថា ជីវិតខ្លួនរាល់ថ្ងៃតែប៉ុណ្ណឹង មិនមានអ្វីអស្ចារ្យនោះទេ។ លោកបន្តថា អញ្ចឹងបងប្អូនមួយចំនួន ដែលគិតថាពីមុនខ្លួនធ្លាប់តែហាយសូ ជិះឡានទំនើបៗ តែឥឡូវខ្លួនតែប៉ុណ្ណឹងឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.