សោភា ទេពី​ ត្រូវមហាជនរិះគន់ ច្រៀងចម្រៀងវៀតណាម​ ស្រាប់តែសាម៉ីខ្លួន ចេញមុខច្រៀង ភាសា ឥណ្ឌូនេស៊ី បានយ៉ាងពិរោះ…(មានវីដេអូ)

សព្វថ្ងៃនេះ តារាចម្រៀងស្រីវ័យក្មេង សោភា ទេពី កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសនឹងជីវិតឯកជនរបស់រូបនាងផ្ទាល់តែម្តង មានវ័យទើបតែ១៩ឆ្នាំសោះ តែរូបនាងមានរថយន្តទំនើបជិះមិនចាញ់តារារៀមច្បងប៉ុន្មានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញថាតារាចម្រៀងវ័យក្មេង សោភា ទេពី ទទួលរងនូវការរិះគន់ធ្ងន់ៗក្រោយនាងបានច្រៀងបទចម្រៀងជាភាសាវៀតណាមបានយ៉ាងពីរោះមិនចាញ់ជនជាតិដើមនៅក្នុងកម្មវិធីមួយ ប៉ុន្តែយ៉ាងណាថ្មីៗនេះតារាចម្រៀងរូបរាងទ្រលុកទ្រលន់រូបនេះបានច្រានចោលថាខ្លួនមិនមែនជាជនជាតិវៀតណាមឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ដោយសារតែអាចច្រៀងបទចម្រៀងជាភាសាវៀតណាមបានយ៉ាងល្អ និងពីរោះទាំងបទមនោសញ្ចេតនា និងរ៉េបបានធ្វើឱ្យតារាចម្រៀង សោភា ទេពី ទទួលរងការរិះគន់ព្រោងព្រាតពីសំណាក់មហាជននៅក្នុងបណ្តាញសង្គមដោយអ្នកខ្លះបានលើកឡើងចំៗថា សោភា ទេពី ជាជនជាតិវៀតណាម ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមិនអាចសំងំស្ងៀមក្រោយមានការជេរប្រមាថធ្ងន់ៗបែបនេះ សោភា ទេពី បានចេញមុខបកស្រាយថា នាងមិនមែនជាជនជាតិវៀតណាមទេ ហើយមូលហេតុដែលនាងលើកយកបទចម្រៀងជាភាសាវៀតណាមមកច្រៀងបែបនេះគឹដើម្បីទទួលគណៈប្រតិភូវៀតណាមមកស្រុកខ្មែរនៅក្នុងកម្មវិធីមួយប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
សោភា ទេពី បានបន្ថែមទៀតថានាងមិនមែនចេះច្រៀងតែភាសាវៀតណាមប៉ុណ្ណោះទេ នាងអាចច្រៀងបានជាច្រើនបទមិនថាបទជាភាសាចិន ថៃ ឡាវ ឥណ្ឌូនេស៊ី ហ្វីលីពីន បារាំង ឥណ្ឌា កូរ៉េ ជាដើម ហើយកន្លងមកនាងធ្លាប់ច្រៀងបទជាភាសាបរទេសជាច្រើន តែមិនមានអ្នកជេរទើបតែច្រៀងបទជាភាសាវៀតណាមនេះ។ សម្រាប់នាងមិនមែនការខឹងសម្បារចំពោះការជេររបស់មហាជនឡើយព្រោះនាងមិនមែនជាជនជាតិវៀតណាមដូចការចោទប្រកាន់នោះឡើយពោលជាកូនខ្មែរសុទ្ធសាធ ៕

ក្រោយពីមានការិះគន់ច្រៀងភាសាវៀតណាម ស្រាប់តែ សាមីខ្លួនចេញមុខ ច្រៀងភាសា ឥណ្ឌូនេស៊ី បានយ៉ាងពិរោះ ។តោះទស្សនាវីដេអូដូចខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.