តិច​ម៉េង ​ ត្រូវម្ដាយ​ជា​សន្តិសុខ ស្កាត់​ពី​ខេត្ត​ មក​លើកទឹកចិត្ត រហូត ធ្វើកូនប្រុសស្រក់ទឹកភ្នែក…(មានវីដេអូ)

យុវជន លីម តិច​ម៉េង ជា​បេក្ខជន​លេចធ្លោ​ជាងគេ​តាំងពី​បង្ហាញ​សមត្ថភាព​ដំបូង​ក្នុង​កម្មវិធី​Cambodian Idol​រដូវ​កាល​ទី​៤ ក្នុង​វគ្គ​Jugde Audition​រហូតមកដល់​វគ្គ​Live Show​នោះ។

យ៉ាងណាមិញ ងាកទៅមើលបេក្ខភាព លីម តិចម៉េង ដែលជាមិត្តភក្តិសម្លាញ់នឹងគ្នារាប់អានពេលប្រកួតនោះ ក្នុងការLive នាពេលថ្មីៗនេះ ក៏បានបង្ហើបពីមុខរបររបស់ឪពុកម្តាយ ដែលធ្វើឲ្យគេឯងរំជួ.លចិត្ត។

ដោយក្នុងនោះ បេក្ខភាព តិចម៉េង ប្រាប់ឲ្យដឹងថាឪពុករបស់ខ្លួន​ជា​ អ្នក​បើកឡាន​ដឹក​សិស្ស​នៅ​ចម្ការលើរបស់​សាលារៀន ប៊េ​ដ​អែល​ រីឯអ្នកម្ដាយ ជាសន្តិសុខ​ផង និង​ជាអ្នកលក់​អីវ៉ាន់​ចាប់ហួយ​ផង​ នៅ​រោងចក្រ​នៅ​កំបូល​ ក្នុងគ្រួសារ រូបលោកជាកូនបង ដោយនៅមាន ប្អូនប្រុសស្រី២នាក់ទៀត៕

បេក្ខជន​លេចធ្លោ​មកពី​ខេត្តកំពង់ចាម​រូបនេះ បញ្ជាក់ទៀតថា លោក​មាន​ប្អូនបង្កើត​២​នាក់ ប្អូន​ទី​២ ឈ្មោះ​លីម តិច​ហុង ហើយ​ប្អូន​ពៅ​ខ្លួន​ឈ្មោះ លីម មួយ​ចេង ខណៈ​ខ្លួន​ជា​កូន​បង​នៅក្នុង​គ្រួសារ​។ លោក​ថា រឿង​គ្រួសារ​នេះ លោក​អាច​ប្រាប់​បានតែ​ប៉ុណ្ណឹង​ប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រឡេក​មក​មើល យប់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២២ ជា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ លីម តិច​ម៉េង នៅតែ​បន្តធ្វើ​បានល្អ​ដដែល​រហូត​មាន​អ្នកទស្សនា​ច្រើន​ជាងគេ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​Cambodian Idol នៅពេល​រូបគេ​បង្ហាញ​សមត្ថភាព​​ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ទៀតនោះ​​ ម្ដាយ​តិច​ម៉េង ជា​សន្តិសុខ បាន​ស្កាត់​ពី​ខេត្ត​មក​លើកទឹកចិត្ត​កូន​ដល់​ស្ទូឌីយោ​ ថែមទាំង​មាន​បាច់ផ្កា អម​ដោយ​កម្រង​លុយ​ខ្មែរ​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ ដែល​ម្ដាយ​ស្កាត់ មក​លើកទឹកចិត្ត​នេះ សូម្បី​តិច​ម៉េង​ខ្លួនឯង​ក៏​មិនដឹង​នោះដែរ ទើប​នៅលើ​ឆាក​នោះ លោក​ស្រក់​ទឹកភ្នែក​ពោល​ពាក្យ​ថា បាច់​ផ្កា​នេះ ជា​បាច់ផ្កា​អ្នក​ម្ដាយ​ខ្លួន ហើយ​សូម្បីតែ​ខ្លួន​ក៏​មិនដឹងថា​អ្នក​ម្ដា​យមក នោះ​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា នៅក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ លីម តិច​ម៉េង បាន​ជាប់​Top 1​ក្លាយជា​បេក្ខភាព​ដណ្ដើម​ពានរង្វាន់​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤​ នៅ​សប្ដាហ៍​ក្រោយនេះ ខណៈ​សន្ទុះ​នៃ​ការ​គាំទ្រ​របស់​លោក​មិន​ដល់​១​ឆ្នាំ​នោះ ត្រូវ​បាន​គណៈកម្មការ ឆន សុវណ្ណ​រាជ ថា ប្រហែល តារា ដែល​ខំ​សាង​៥ -៦​ឆ្នាំ​ឯណោះ​៕

Leave a Reply

Your email address will not be published.