គឹម​ លីហ្សា នឹងជប់លៀង​៣​យប់ ៣ ថ្ងៃ​ អោយកូនចៅ បើ តិច​ម៉េង លើកពាន….(មានវីដេអូ)

ទោះបីដកឃ្លាពីការងារសិល្បៈ យកពេលមកមើលខុសត្រូវមុខជំនួញច្រើនមុខរបស់ខ្លួនវិញក្តី តែអតីតពិធីការិនី គឹម លីហ្សា នៅតែមានមហាជនជាច្រើនតាមដាន ចង់ដឹងឮពីសុខទុក្ខរបស់រូបនាង មិនតែប៉ុណ្ណោះ កម្មវិធីធំៗរបស់តារាខ្មែរតែងឃើញវត្តមានរបស់រូបនាងដូចពេលមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលល្បីរឿងបេក្ខភាពដែលចូលរួមក្នុងការប្រឡងចម្រៀង Cambodian Idol ជម្រុះតិចទៅៗ ដែលពេលនេះនៅសល់តែ ៤រូបនោះ តារាស្រីរូបនេះ ក៏បានប្រកាសធ្វើរឿងមួយ ដែលធ្វើឲ្យគេឯងភ្ញាក់ព្រឺត មិនធម្មតាទេនេះបានហៅថាFanផ្កាប់មុខមែន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​កុំឱ្យ​ចែ​ខកបំណង​ណា idol ចែ​ភ្នាល់​ជាមួយ​កូនចៅ​ជប់លៀង​៣​យប់ ៣ ថ្ងៃ​ផង​ចែ​ចាំ​ជប់លៀង​ឱ្យ ចែ Team លីម តិច​ម៉េង and you?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនមែន​តែ គឹម លីហ្សា នោះ​នៅមាន​តារា​ជាច្រើន​ទៀត​បានដាក់​ក្ដីសង្ឃឹម និង​គាំទ្រ​ចំពោះ​បេក្ខភាព លីម តិច​ម៉េង​។ ទោះបីជា​យ៉ាងណា នោះ​គ្រាន់តែ​ជា​ក្ដី​រំពឹង​ប៉ុណ្ណោះ​ក្នុងនាម​ជា​អ្នកគាំទ្រ​បេក្ខជន​ក្នុង​ដួងចិត្ត​របស់ខ្លួន​។ ប៉ុន្តែ​លទ្ធផល​អាស្រ័យ​លើ​សមត្ថភាព​ជាក់ស្ដែង​នៅថ្ងៃនោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គ្រាន់តែ​បេក្ខជន លីម តិច​ម៉េង បាន​បង្កើត​ក្ដីសង្ឃឹម​ដល់​អ្នកគាំទ្រ​របស់គេ​យ៉ាងខ្លាំង​រហូត​អ្នកខ្លះ​ទស្ស​ទាយ​ថា រូបគេ​នឹង​ពានរង្វាន់​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នេះ​មិន​ខាន​។ ជាពិសេស​នៅក្នុង​វគ្គ Judge Audition តាមរយៈ​បទ ជំងឺ​ខ្វះ​អ្នក​ថែរ​ស់បាន​ដល់​ពេលណា ដែល​រូបគេ​បាន​បកស្រាយ​ដោយផ្ទាល់​ជាមួយ​សមត្ថភាព​ដេញ​ហ្គី​តា​ផងដែរ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមបញ្ជាក់ថា កម្មវិធី​Cambodia Idol​បាន​ចម្រាញ់​រកឃើញ​បេក្ខជន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ចំនួន​៤​នាក់​គឺ​បេក្ខជន លីម តិច​ម៉េង​, ថុល សុ​ភិ​ទិ​, ស៊ឹម ច័ន្ទ​ពន្លឺ និង​បេក្ខជន នាង ដា វីន ដែល​ពួកគេ​សុទ្ធតែជា​ជើង​ខ្លាំង បន្ទាប់ពី​កម្មវិធី​បាន​ជម្រុះ​បេ​ក្ខ​នារី មាស នី​តា និង​បេក្ខជន ណាន វីសារ កាលពី​យប់មិញ​៕​

Leave a Reply

Your email address will not be published.