បុរសកំពូលទើស ម៉ៃ សុគន្ធ សរសើរ មាស នីតា មិនដាច់ពីមាត់ថាជាមនុស្សស្រីបែបនេះ….(មានវីដេអូ)

កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idolរដូវកាលទី០៤ បានឈានចូលមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយកាលពីរាត្រីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២២ ហើយ នៅក្នុងរាត្រីដ៏អស្ចារ្យនេះនៅសល់បេក្ខជនបេក្ខនារីចំនួនតែ០៦រូបប៉ុណ្ណោះដែលត្រូវប្រកួតប្រជែងគ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយមានបេក្ខជនតែ០៤រូបប៉ុណ្ណោះដែលមានឱកាសអាចទៅវគ្គផ្ដាច់ព្រ័ត្របានដោយត្រូវជម្រុះចេញ០២នាក់។យ៉ាងណាមិញ សម្រាប់អ្នកទទួលបានការបោះឆ្នោតតិចជាងគេនៅរាត្រីនេះហើយបណ្ដាលអោយធ្លាក់ចេញពីកម្មវិធីមានបេក្ខជន ណាន វីសារ និងកញ្ញា ពៅស្រីមាស ហៅមាស នីតា។ ដោយឡែក ក្រោយធ្លាក់ចេញពីកម្មវិធីលំដាប់ពិភពលោក ទៅដល់ផ្ទះវិញ ស្រីមាស បានបង្ហោះសារផ្តាំទៅអ្នករិះគន់ខ្លួនថា ៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«នាងខ្ញុំ (ពៅ ស្រីមាស) ឬ មាស នីតា ដែលបងប្អូនស្គាល់ខ្ញុំភាគច្រើន នាងខ្ញុំ សូមអរគុណ ដល់ ពុកម៉ែ បងប្អូន ទាំងអស់ ដែលបានស្រលាញ់ ចូលចិត្ត នាងខ្ញុំ រហូតមកដល់ ពេលនេះ ខ្ញុំមាន ថ្ងៃនេះ ក៏ដោយសារ បងប្អូនទាំងអស់គ្នាដែរ អរគុណ សម្រាប់ទឹកចិត្តដ៏ធំ ដែលបានខំចំណាយទាំងប្រាក់កាស និងពេលវេលា សម្រាប់ខ្ញុំ។សុំទោស ណាបងប្អូន សុំទោស ពិតមែន តែយ៉ាងណាមិញ ខ្ញុំនឹងខិតខំប្រឹង ដុសខាត់បន្ថែមទៀត
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នឹងរឹតតែខ្លាំង ខ្ញុំមិនទន់ជ្រាយទេ កុំបារម្ភណា ខ្ញុំរឹងមាំគ្រប់គ្រាន់ នឹងស៊ូទៅមុខទៀត ដើម្បីបងប្អូន ដែលស្រលាញ់ និងនៅតែលើកទឹកចិត្តខ្ញុំ។អរគុណ ពាក្យមើលងាយ ជាន់ពន្លិច និងប្រមាថ នាងខ្ញុំ ដែលថា ខ្ញុំគ្មានសាលារៀន ត្រឹមត្រូវ មិនដឹងចេញមកពីណា គ្មានការប្រលង ដូចគ្នាគេ តែមកដល់ពេលនេះ ខ្ញុំអាចជំនះបានទាំងអស់ ដែលខ្ញុំ បានឈានជើងប្រឡងចម្រៀងលំដាប់ថ្នាក់ ពិភពលោក ហើយបើទោះជាខ្ញុំធ្លាក់ ក៏ខ្ញុំធ្លាក់ ក្នុងចំណោមអ្នកខ្លាំងដែរ គឺខ្ញុំខ្លាំង ខ្ញុំស្រលាញ់ បងប្អូនទាំងអស់គ្នា»។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកងាកមកមើលគណនីហ្វេសប៊ុកផ្លូវការរបស់ លោកម៉ៃ សុគន្ធ បានសរសើរ មាស នីតា មិនដាច់ពីមាត់ថា៖​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ថ្ងៃនេះ បរាជ័យ មិនប្រកដថាអ្នកឈ្នះ យើង ជោគជ័យជាងយើងទេ
បងសូមសរសើរអូនដោយស្មោះ ជាមនុស្សស្រីតែម្នាក់គត់ក្នុងកម្មវិធីតែគាត់ក្លាហាន សូម្បីតែទឹកភ្នែកមួយតំណក់ក៏មិនស្រក់ដែរ😢
ស៊ូៗណា បោះឆ្នោតចាញ់ មិនប្រាកដចាញ់អ្នកគាំទ្រពិតប្រាកដ😏
ហ្វេនពិតៗទេ
ខ្លាចតែ fake fan and fake Vote»។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូដូចខាងក្រោម៖

Leave a Reply

Your email address will not be published.