អតីតបេក្ខនារី២រូប ក្លាយជាតារាចម្រៀងប្រចាំផលិតកម្មល្បីមួយ…(មានវិដេអូ)

កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានធ្វើការជ្រើសរើសបេក្ខភាពប្រឡងចម្រៀងសុទ្ធសឹងតែមានសមត្ថភាពច្រៀងបានពីរោះៗខ្លាំង។

ងាកមកមើលអតីត​បក្ខ​នារី​ពីររូប​គឺ​កញ្ញា សេង ដា​នី​ន និង​កញ្ញា អុន សុភា ដែល​ពេលនេះ​អ្នក​ទាំងពីរ​ត្រូវបាន​ផលិតកម្ម Share Media សម្រេច​ទទួល​ឲ្យ​ធ្វើជា​តារាចម្រៀង​ប្រចាំ​ផលិតកម្មរបស់ខ្លួន បាន​ចុះ​កុងត្រា។

បើតាម​លោក វីរៈ ពន្លក ជា​អ្នកនិពន្ធ និង​ជា​អ្នកគ្រប់គ្រង​ផលិតកម្ម​មួយ​នេះ បាន​ឲ្យ​ដឹងថា ដោយសារតែ​ផលិតកម្ម​របស់លោក​បាន​មើលឃើញ​ពីស​កម​ត្ថ​ភាព​របស់​អតីត​បេ​ក្ខ​នារី​ទាំងពីរ​រូបនេះ ក្រោយ​បាន​ឆ្លងកាត់​ជាច្រើន​វគ្គ​នៅក្នុង​កម្មវិធី Cambodian Idol រដូវ​កាល​ទី​៤​នាពេល​កន្លងមក ហើយ​ពេលនេះ​លោក​សម្រេច​ទទួល​ពួកគេ​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​របស់ខ្លួន និង​ជាការ​ផ្ដល់ឱកាស​សម្រេច​ក្ដី​ស្រមៃ​ចង់​ក្លាយជា​តារាចម្រៀង​អាជីព​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ម្យ៉ាងទៀត អ្នកគ្រប់គ្រង​ផលិតកម្ម Share Media រូបនេះ​អះអាងថា នេះ​មិនមែនជា​លើកដំបូង​សម្រាប់​រូបលោក​ក្នុងការ​ផ្ដល់ឱកាស​បែប​នេះ​។ កន្លងមក​លោក​ធ្លាប់បាន​ផ្ដល់ឱកាស​ដល់​អតីត​បេក្ខភាព The Voice Cambodia លោក ជា សុភា ក្នុងការ​ក្លាយជា​តារាចម្រៀង​ប្រចាំ​ផលិត​ម្ម​របស់លោក ដោយបាន​ចេញ​បទ​ចម្រៀង​ជា​បន្តបន្ទាប់​រួចមកហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមបញ្ជាក់ថា អតីត​បេក្ខភាព Cambodian Idol កញ្ញា សេង ដា​នី​ន មាន​ប្រភព​មកពី​ខេត្តព្រៃវែង និង​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​វិទ្យាល័យ ជាស៊ីម សាមគ្គី រាជធានី​ភ្នំពេញ​។ ការសម្រេចចិត្ត​ជ្រើសរើស​អាជីព​ជា​គ្រូបង្រៀន​នេះ ក៏​ព្រោះតែ​នាង​យល់ថា នេះ​ជា​ការងារ​អាចជួយ​ដល់​មនុស្ស​ជាច្រើន ជាពិសេស​នាង​ចង់ឃើញ​ក្មេងៗ ជាពិសេស​សិស្សស្រី​មាន​ភាពក្លាហាន​ចាប់យក​ក្ដី​ស្រមៃ​របស់ខ្លួន មាន​ក្ដីសង្ឃឹម និង​ដើរទៅ​មុខជា​និច្ច ទោះបី​ពួកគេ​ជា​ស្ត្រី​ក៏ដោយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​អ​តី​បេ​ក្ខ​នារី អុន សុភា វិញ ជា​និស្សិត​ឆ្នាំ​ទី​១​ជំនាញ​គណនេយ្យ ប៉ុន្តែ​នាង​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយជា​តារាចម្រៀង​ល្បី​មួយរូប​ដែលមាន​ប្រជាប្រិយភាព និង​ការស្រឡាញ់​រាប់អាន​ពី​មនុស្ស​ជាច្រើន​។ ទាំងនេះ​ជាហេតុ​ផល ដែល​រូបនាង​សម្រេចចិត្ត​ចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី Cambodian Idol រដូវ​កាល​ទី​៤​។ ប៉ុន្តែ​សោកស្ដាយ​និស្សិត​ស្រី​វ័យក្មេង​រូបនេះ​មិន​ទទួលបាន​ជោគជ័យ​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា​យ៉ាងណា ការចូលរួម​នៅក្នុង​ផលិតកម្ម Share Media ជា​ចំណុច​ចាប់ផ្ដើម​នៃ​ជំហាន​ថ្មី​សម្រាប់​អតីត​បេ​ក្ខ​នារី​ទាំងពី​រូបនេះ ដែល​ពួកគេ​អាចធ្វើ​ដំណើរ​ម្ដងទៀត​ទៅកាន់​ក្ដី​ស្រមៃ​របស់​ពួកគេ ក្នុងការ​ក្លាយជា​តារាចម្រៀង​អាជីព​នាពេល​អនាគត​៕

Leave a Reply

Your email address will not be published.