ប៊ុត សីហា ចេញមុខបកស្រាយ ប្រាប់ពីគម្រោងចេញបទថ្មី….(មានវីដេអូ)

ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដជានៅចងចាំមិនទាន់ភ្លេចលោក ប៊ុត សីហា ដែលជាម្ចាស់ពានកម្មវិធី The Voice Cambodia រដូវកាលទី ១ មិនខាន ហើយក៏ជឿថាមានទស្សនិកជនជាច្រើនដែលនៅតែចងចាំនូវទឹកដមសំឡេងដ៏ពីរោះមុតស្រួចរបស់លោកនាពេលកន្លងមក ដែលធ្លាប់បង្ហើរសំនៀងច្រៀងបំពេអារម្មណ៍ទស្សនិកជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីមានរឿងរ៉ាវអាស្រូវជាប់ខ្លួនមក ប៊ុត សីហា ហាក់បាត់មុខពីវិស័យសិល្បៈ មិនសូវឃើញលោកបង្ហាញខ្លួននៅតាមឆាកតន្រ្តី ឬប៉ុស្ដិ៍ទូរទស្សន៍ឡើយ ចំណែកឯបទចម្រៀងក៏មិនសូវឃើញលេចវត្តមាននៅលើទីផ្សារដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បាត់មុខយូរឆ្នាំទៅហើយ ស្រាប់តែពេលនេះ តារាចម្រៀងរូបនេះបែរជាប្រកាសខ្លួនវិលត្រឡប់មកវិញ ជាមួយនឹងបទចម្រៀងថ្មី ប៉ុន្តែម្តងនេះជាតារាចម្រៀងឯករាជ្យវិញម្តង ដោយរូបលោកមិនបានជាប់កុងត្រានឹងផលិតកម្មណាមួយឡើយ ដោយបញ្ជាក់ច្បាស់នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ នេះថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជំរាបជូន បងប្អូនទាំងអស់ថាខ្ញុំមានតែអាខោន ហ្វេសបុកផេកនេះតែ1គត់ ក្រៅពីនិងគេលួចយកពីខ្ញុំទៅបាត់អស់ហើយ ចាប់ពីនេះតទៅខ្ញុំអត់មានជាប់កុងត្រានិងផលិតកម្មឬច្រៀងឲ្យផលិតកម្មណាតទៅទៀតទេ ខ្ញុំនិងងើបដើរដោយខ្លួនឯង គឺធ្វើបទចម្រៀងដាក់ផេកនិងឆាណែលយូធូបដោយខ្លួនឯងមិនមានអ្វីត្រូវរុញរាទៀតទេ។បទខ្ញុំបញ្ចេញលើកដំបូងសង្ឃឹមបងប្អូនជួយស៊ែនិងខមិនត្រេកអរដោយរីករាយ ជួបគ្នាឆាប់ៗហ្វេនៗជាទីស្រលាញ់ ជួយស៊ែម្នាក់មួយផងដោយក្តីគោរព៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើនេះ ថ្មីៗនេះ ប៊ុត សីហា បានបង្ហោះបទចម្រៀងរបស់ខ្លួន អមដោយសាររៀបរាប់ពីសាច់រឿងត្រូវប្រពន្ធរត់ចោល ធ្វើឲ្យអ្នកគាំទ្រមានអ្នកចាប់អារម្មណ៍ជាច្រើន ហើយនេះជាក្ដីសង្ឃឹមមួយសម្រាប់ ប៊ុត សីហា ក្នុងការបន្តដំណើរលើវិថីសិល្បៈយ៉ាងជឿជាក់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីមានអ្នកចាប់អារម្មណ៍ច្រើននោះ ប៊ុត សីហា បានបង្ហាញអារម្មណ៍ថា ប្រវត្តិសាស្រ្តហើយបងប្អូន ដែលខ្ញុំផុសរូបក្នុងផេកខ្លួនឯងបានដល់24Kជាងអ្នកLikeនិងមានអ្នកស៊ែច្រើន លើសលប់ នេះបញ្ជាក់ថា ខ្ញុំមានសង្ឃឹមវិញហើយ បងប្អូនអើយខ្ញុំបាទ ប៊ុត សីហា ពិតរំភើប និងអរគុណណាស់បងប្អូន ញញឹមម្នាក់មួយមកណា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយនារសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២ លោក ប៊ុត សីហា បាន Live វីដេអូប្រាប់ពីគម្រោងចេញបទថ្មីថា៖

«ខ្ញុំបាទ ប៊ុតសីហា និងប្អូនប្រុស ខេនឌី សូមធ្វើការLive ជូនបងប្អូនប្រាប់ពីគម្រោងចេញបទចម្រៀងរបស់ពួកយើងទាំង២នាក់ហើយនិងអរគុណហ្វេនៗដែលនៅស្រលាញ់គាំទ្រខ្ញុំបាទ» ។

​គួរ​បញ្ជាក់ថា លោក ប៊ុត សីហា គឺជា​ម្ចាស់​ជយលាភី​ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​១ កាលពី​ឆ្នាំ ២០១៤ កាលនោះ​រូបគេ​មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង និង​កេរ្តិ៍​ល្បី​ពេញ​ប្រទេស​។ តែ​មិនបាន​ប៉ុន្មាន កេរ្តិ៍ឈ្មោះ​ដ៏​ក្រអូប​សាយ​របស់គេ​ត្រូវបាន​រលាយ​សាប​សូន​ត្រឹម​មួយ​ប៉ព្រិចភ្នែក ដោយសារ​ដើរ​ខុសផ្លូវ​។ ក្រោយ​ភ្ញាក់​ដឹងខ្លួន​ថា ដើរ​ផ្លូវខុស​ធ្វើ​ឲ្យ​បាត់បង់​អ្វី​គ្រប់យ៉ាង​ហើយ​នោះ រូបគេ​ព្យាយាម​ត្រឡប់មកវិញ ដោយ​សុំ​ការអនុគ្រោះ​ពី​មហាជន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.