លោក ប៊ុត សីហា ត្រូវអ្នកគាំទ្រជាច្រើន សុំលេខកុង ដើម្បីជួយឧបត្ថម្ភជាកម្លាំងចិត្ត ….(មានវីដេអូ)

ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដជានៅចងចាំមិនទាន់ភ្លេចលោក ប៊ុត សីហា ដែលជាម្ចាស់ពានកម្មវិធី The Voice Cambodia រដូវកាលទី ១ មិនខាន ហើយក៏ជឿថាមានទស្សនិកជនជាច្រើនដែលនៅតែចងចាំនូវទឹកដមសំឡេងដ៏ពីរោះមុតស្រួចរបស់លោកនាពេលកន្លងមក ដែលធ្លាប់បង្ហើរសំនៀងច្រៀងបំពេអារម្មណ៍ទស្សនិកជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីមានរឿងរ៉ាវអាស្រូវជាប់ខ្លួនមក ប៊ុត សីហា ហាក់បាត់មុខពីវិស័យសិល្បៈ មិនសូវឃើញលោកបង្ហាញខ្លួននៅតាមឆាកតន្រ្តី ឬប៉ុស្ដិ៍ទូរទស្សន៍ឡើយ ចំណែកឯបទចម្រៀងក៏មិនសូវឃើញលេចវត្តមាននៅលើទីផ្សារដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បាត់មុខយូរឆ្នាំទៅហើយ ស្រាប់តែពេលនេះ តារាចម្រៀងរូបនេះបែរជាប្រកាសខ្លួនវិលត្រឡប់មកវិញ ជាមួយនឹងបទចម្រៀងថ្មី ប៉ុន្តែម្តងនេះជាតារាចម្រៀងឯករាជ្យវិញម្តង ដោយរូបលោកមិនបានជាប់កុងត្រានឹងផលិតកម្មណាមួយឡើយ ដោយបញ្ជាក់ច្បាស់នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ នេះថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជំរាបជូន បងប្អូនទាំងអស់ថាខ្ញុំមានតែអាខោន ហ្វេសបុកផេកនេះតែ1គត់ ក្រៅពីនិងគេលួចយកពីខ្ញុំទៅបាត់អស់ហើយ ចាប់ពីនេះតទៅខ្ញុំអត់មានជាប់កុងត្រានិងផលិតកម្មឬច្រៀងឲ្យផលិតកម្មណាតទៅទៀតទេ ខ្ញុំនិងងើបដើរដោយខ្លួនឯង គឺធ្វើបទចម្រៀងដាក់ផេកនិងឆាណែលយូធូបដោយខ្លួនឯងមិនមានអ្វីត្រូវរុញរាទៀតទេ។បទខ្ញុំបញ្ចេញលើកដំបូងសង្ឃឹមបងប្អូនជួយស៊ែនិងខមិនត្រេកអរដោយរីករាយ ជួបគ្នាឆាប់ៗហ្វេនៗជាទីស្រលាញ់ ជួយស៊ែម្នាក់មួយផងដោយក្តីគោរព៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តទៀតថា៖

តែមួយថ្ងៃសោះ បងប្អូន Like បានជាង10000មេឺនអ្នក នេះពិតជាគុណបុណ្យមែនពិតជាអរគុណនូវការស្រលាញ់ពេញចិត្ត ខ្ញុំបាទប៊ុតសីហា សូមអរគុណជាអនេកដល់បងប្អូនទូទាំងប្រទេសដែលស្រលាញ់គាំទ្រ នីដើមខែ9ខាងមុខនេះខ្ញុំនិងបង្ហាញចម្រៀងក៏ដូចជា ឡាយ live ស្វាគមន៍បងប្អូននៅលើផឹកនេះជាផ្លូវការ។ពេលនេះជីវិតខ្ញុំមានពន្លឺតាមរយះបងប្អូនម្តងទៀតហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយនារសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២ លោក ប៊ុត សីហា បាន Live វីដេអូប្រាប់ពីគម្រោងចេញបទថ្មីថា៖

«ខ្ញុំបាទ ប៊ុតសីហា និងប្អូនប្រុស ខេនឌី សូមធ្វើការLive ជូនបងប្អូនប្រាប់ពីគម្រោងចេញបទចម្រៀងរបស់ពួកយើងទាំង២នាក់ហើយនិងអរគុណហ្វេនៗដែលនៅស្រលាញ់គាំទ្រខ្ញុំបាទ» ។

នៅពេល Live នោះមានអ្នកគាំទ្រ របស់លោក ប៊ុត​ សីហា បានសុំ ABA ដើម្បីបាញ់ ជួយឧបត្ថម្ភ ១ដុល្លារ ២ ដុល្លារ ឬ៥ដុល្លារជាទឹករបស់អ្នកគាំទ្រ ព្រោះតែអាណិត។

ហើយនៅយប់ថ្ងៃដដែលនេះដែរ លោក ប៊ុត​ សីហា សម្រេចចិត្ត ដាក់លេខកុងនៅលើផេកផ្លូវការរបស់ថា៖ នេះជាគណនីរបស់ខ្ញុំ ABA 002148213 sek Daroth ដោយសារបងប្អូនសុំលេខ ធនាគារ ដេីម្បីជួយរូបខ្ញុំបាទ ហេីយខ្ញុំទទួលបាន 1$ 2$ 5$ ហេីយទទួលបានសរុប255$ ហេីយអរគុណបងប្អូនដែលបានជួយជ្រុំជ្រែងចង់អោយខ្ញុំមានបទចម្រៀងចេញ ពាក្យថាតារាចម្រៀងលេីកដៃសុំលុយគេវាជា

វប្បធម៏ទៅហេីយ ដូច្នេះពាក្យនេះវាអាចនឹងធ្វេីអោយប៉ះពាល់ដល់អ្នកសិល្បៈមួយចំនួនតែសម្រាប់ខ្ញុំមិនចង់បញ្ជេញបែបនេះទេមូលហេតុដែលខ្ញុំបង្ហាញកុងក៏ព្រោះតែទឹកចិត្តបងប្អូនចង់ជួយខ្ញុំដោយចិត្តរីករាយអរគុណការស្រលាញ់របស់បងប្អូនហេីយខ្ញុំនឹងប្រឹងប្រែងយកថវិការនេះទៅធ្វេីបទចម្រៀងបែបសប្បាយៗដេីម្បីអោយបងប្អូនសប្បាយរីករាយនឹងទឹកប្រាក់ដែលបានជួយពីខ្ញុំបាទ
ប៊ុត សីហា

Leave a Reply

Your email address will not be published.