បេក្ខនារី ២​រូប បង្ហាញឈុតតំណាងជាតិ ត្រូវមហាជនរិះគន់ បេក្ខភាពក្រុងប៉ោយប៉ែតនិងបាវិត …(មានវីដេអូ)

កាលពី​យប់​ថ្ងៃ​ទី​២៤​ ខែ​សីហា ​ឆ្នាំ​២០២២,​ កម្មវិធី​ប្រកួត​សម្រស់​Miss Grand Cambodia 2022 បាន​ឈាន​ដល់​វគ្គ​​​​​បង្ហាញ​ឈុត​តំណាង​ខេត្ត​-​ក្រុង​ចំនួន​៣៥​នោះ ​ស្រាប់តែ​បេក្ខភាព​២​រូប បាន​បង្ហាញ​ឈុត​ល្បែង​ស៊ី​សង​ទៅ​វិញ ​ធ្វើឲ្យ​មហាជន​រិះគន់​យ៉ាង​ចាស់​ដៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកួតសម្រស់បវរកញ្ញា Miss Grand Cambodia២០២២ បានLive Stream នៅវគ្គឈុតតំណាងជាតិរបស់បេក្ខនារីម្នាក់ៗ ដែលប្រារព្ធធ្វើនៅសណ្ឋាគារ Rose Wood ក្នុងរាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​កត់​សម្គាល់, បេក្ខភាព​មួយ​ចំនួន​តំណាង​ឲ្យ​ខេត្ត​-​ក្រុង​ផ្សេងគ្នា​ ភាគច្រើន​សុទ្ធតែ​ទទួល​បាន​ការ​គាំទ្រ​ សរសើរ​នូវ​រូប​សម្រស់​ស្រស់​ស្អាត​ជា​មួយ​ឈុត​ប្រណីត​ ដែល​មាន​ភាព​ទាក់ទាញ​ភ្នែក​ជាមួយ​អត្ថន័យ​របស់​ខេត្ត​នីមួយៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញឈុតតំណាងជាតិ របស់បេក្ខនារី យី ស្រីពៅ តំណាងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបេក្ខនារី ជន់ ស្រីឡី តំណាងក្រុងបាវិត ខេត្តស្វាយរៀង រួចហើយនោះ ពេលនេះធ្វើឲ្យមហាជនផ្ទុះការរិះ.គន់ឥតសំចៃពេញបណ្តាញសង្គម ការប្រកួតថ្នាក់អន្តរជាតិមួយទាំងមូល ហេតុអ្វីច្នៃយ៉ាងដូច្នេះទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គេឯងមិនពេញចិត្តជាខ្លាំង ចំពោះការគ្រងឈុតរបស់បេក្ខនារីទាំងពីរដួង ជាស្ត្រីបម្រើការនៅក្នុងកាស៊ីណូ ព្រមទាំងអមមកជាមួយនឹង ការច្នៃសន្លឹកបៀរនិងគ្រាប់អាប៉ោង ដែលបញ្ជាក់ច្បាស់ពីរឿងល្បែងស៊ីសងទៅវិញ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.