កាលពីឆ្នាំទៅ ប៊ុត សីហា ចង់ជួប អ្នកស្រី ដាណា តែមិនបានសម្រេច , កាលពីប៉ុន្មានថ្ងៃមុន ប៊ុត សីហា ធ្វើអោយកក្រើកអ្នកគាំទ្រ រហូតបានសម្រេចជួប….(មានវីដេអូ)

គេ​នៅ​ចាំ​បាន​ថា ម្ចាស់​ពាន​កម្មវិធី​ចម្រៀង​លំដាប់​ពិភពលោក The Voice Cambodia រដូវ​កាល​ទី​១ លោក ប៊ុត សីហា បន្ទាប់ពី​ស្ងប់ស្ងាត់​ពី​វិថី​សិល្បៈ​នោះ ស្រាប់តែ​កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១​កន្លង​ទៅ​​​ លោក បាន​សាង​ភាព​ភ្ញាក់ផ្អើល​មួយ​សម្រាប់​អ្នកគាំទ្រ ដោយ​ចូល​ទៅ​ខំ​មិន​សុំ​ជំនួយ​ពី​អ្នកស្រី ទ្រី ដា​ណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ចាប់តាំងពីមានរឿងរ៉ាវអាស្រូវជាប់ខ្លួនមក ប៊ុត សីហា ហាក់បាត់មុខពីវិស័យសិល្បៈ មិនសូវឃើញលោកបង្ហាញខ្លួននៅតាមឆាកតន្រ្តី ឬប៉ុស្ដិ៍ទូរទស្សន៍ឡើយ ចំណែកឯបទចម្រៀងក៏មិនសូវឃើញលេចវត្តមាននៅលើទីផ្សារដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បាត់មុខយូរឆ្នាំទៅហើយ ស្រាប់តែពេលនេះ តារាចម្រៀងរូបនេះបែរជាប្រកាសខ្លួនវិលត្រឡប់មកវិញ ជាមួយនឹងបទចម្រៀងថ្មី ប៉ុន្តែម្តងនេះជាតារាចម្រៀងឯករាជ្យវិញម្តង ដោយរូបលោកមិនបានជាប់កុងត្រានឹងផលិតកម្មណាមួយឡើយ ដោយបញ្ជាក់ច្បាស់នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ នេះថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជំរាបជូន បងប្អូនទាំងអស់ថាខ្ញុំមានតែអាខោន ហ្វេសបុកផេកនេះតែ1គត់ ក្រៅពីនិងគេលួចយកពីខ្ញុំទៅបាត់អស់ហើយ ចាប់ពីនេះតទៅខ្ញុំអត់មានជាប់កុងត្រានិងផលិតកម្មឬច្រៀងឲ្យផលិតកម្មណាតទៅទៀតទេ ខ្ញុំនិងងើបដើរដោយខ្លួនឯង គឺធ្វើបទចម្រៀងដាក់ផេកនិងឆាណែលយូធូបដោយខ្លួនឯងមិនមានអ្វីត្រូវរុញរាទៀតទេ។បទខ្ញុំបញ្ចេញលើកដំបូងសង្ឃឹមបងប្អូនជួយស៊ែនិងខមិនត្រេកអរដោយរីករាយ ជួបគ្នាឆាប់ៗហ្វេនៗជាទីស្រលាញ់ ជួយស៊ែម្នាក់មួយផងដោយក្តីគោរព៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តទៀតថា៖

តែមួយថ្ងៃសោះ បងប្អូន Like បានជាង10000មេឺនអ្នក នេះពិតជាគុណបុណ្យមែនពិតជាអរគុណនូវការស្រលាញ់ពេញចិត្ត ខ្ញុំបាទប៊ុតសីហា សូមអរគុណជាអនេកដល់បងប្អូនទូទាំងប្រទេសដែលស្រលាញ់គាំទ្រ នីដើមខែ9ខាងមុខនេះខ្ញុំនិងបង្ហាញចម្រៀងក៏ដូចជា ឡាយ live ស្វាគមន៍បងប្អូននៅលើផឹកនេះជាផ្លូវការ។ពេលនេះជីវិតខ្ញុំមានពន្លឺតាមរយះបងប្អូនម្តងទៀតហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយនារសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២ លោក ប៊ុត សីហា បាន Live វីដេអូប្រាប់ពីគម្រោងចេញបទថ្មីថា៖

«ខ្ញុំបាទ ប៊ុតសីហា និងប្អូនប្រុស ខេនឌី សូមធ្វើការLive ជូនបងប្អូនប្រាប់ពីគម្រោងចេញបទចម្រៀងរបស់ពួកយើងទាំង២នាក់ហើយនិងអរគុណហ្វេនៗដែលនៅស្រលាញ់គាំទ្រខ្ញុំបាទ» ។

ងាកមកមើល ផេកហ្វេសប៊ុកផ្លូវការរបស់អ្នកស្រី ទ្រី ដាណា បានបង្ហោះនាថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២​ លោក ប៊ុត សីហា មានឱកាសមាស បានជួប ចែដាណា បាត់ ដល់ថ្នាក់ធ្វើឲ្យ គ្រប់គ្នា ឃើញហើយ រំភើបជំនួស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀតក្នុងឱកាសនោះ លោក ប៊ុត សីហា បានប្រាប់រឿងរ៉ាវមួយចំនួនទាក់ទងរឿងផ្ទាល់ខ្លួន ហើយក៏បានសន្យាយ៉ាងច្បាស់ៗនៅមុខ ចែដាណា និងមហាជន ថាលោកបានកែប្រែខ្លួនហើយ តែមិនសូវមានអ្នកជឿ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត់ទាន់អស់ទេ ចែដាណា ក៏បានភ្ជាប់សារខ្លីមួយបន្ថែមថា “អ្នកណាខ្លះស្គាល់ប្អូន ប៊ុត សីហា ឥឡូវគាត់ ចង់វិលចូលសិល្បៈវិញ និងមានបំណង ចង់ចេញចម្រៀងថ្មីៗ តែគ្មានលទ្ធភាព។ អ្នកណា ក៏ធ្លាប់មានកំហុសដែរ តែសំខាន់ ចេះកែខ្លួន អាចចាប់ផ្ដើមអ្វីៗជាថ្មីឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ខ្ញុំ ស្រលាញ់អ្នកមានសមត្ថភាព ចូលចិត្តផ្ដល់ឱកាស និងជួយដល់ អ្នកដទៃ ដែលមានឆន្ទៈពិតៗ។ សង្ឃឹមពួកគាត់ អាចសម្រេចគោលបំណងខ្លួនឯង និងជូនពរ សម្រេចគោលដៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោម និងស្តាប់លោក ប៊ុត សីហា ច្រៀងជូន ចែដាណា មួយបទស្តាប់ ក្រោមចំណងជើងថា “គ្មានអ្នកណាកែចិត្តបងទេ” ទំាងអស់គ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ តារាចម្រៀង ប៊ុត សីហា ក៏​ចូលទៅ​ខំ​មិន​យ៉ាង​ភ្ញាក់ផ្អើល​ថា «​សួស្តី​ចែ ខ្ញុំម្ចាស់​អា​ខោ​ន​ដែរ cmn នេះ ខ្ញុំ​ប៊ុត​សីហា​ខ្ញុំ​មាន​បញ្ហាចង់​ប្រាប់​ឲ្យ​ជួយ​.​តែ​មិនដឹង​ទំនាក់​ទំនង​ផ្ទាល់​​ជាមួយនឹង​ចែ​តាម​លេខ​ទូរ​សព្ទ​ណាមួយ​ទេ​.?? សុំ​ចែ​អាច​ឆ្លើយតប​នឹង​ប្អូន​តិច​តាម​.Chat fb បាន​អត់​? អរគុណ​..»​។​

Leave a Reply

Your email address will not be published.