អ្នកម៉ាក់សម័យថ្មី​ អ្នកនាង លីកា​ ពោះ ធំជិតគ្រប់ខែ​ នៅតែសម្រស់ មិនចាញ់កាលនៅក្រមុំ….

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់រួចហើយ ពី អតីតសមាជិកក្រុមរាំដ៏ល្បី OMG ឈ្មោះ តែ ស៊ុនសុដាលីកា ហៅក្រៅថា លីកា ដែលរូបនាង ពិតជាទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីមហាជនលើបណ្ដាញសង្គម ជាមួយនឹងសមត្ថភាពរាំ ជាពិសេសរូបសម្រស់ដ៏ស្រស់សោភារបស់នាង។ ក្រោយពីរូបនាងបានបញ្ចប់ភាពនៅលីវរបស់ខ្លួន រៀបការមានស្វាមី កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២២ កន្លងទៅ។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ នាពេលបច្ចុប្បន្ន លីកា ក៏កំពុងពោពោះកូនក្នុងផ្ទៃលើកដំបូង ដែលជាកូនប្រុសផងដែរ។ជាងនេះទៅទៀត អ្វីដែលធ្វើឲ្យហេ្វនៗ លីកា កាន់តែចាប់អារម្មណ៍ទៅលើរូបនាងក្នុងកំឡុងពេលពោពោះកូនក្នុងផ្ទៃជាង៥ខែនេះ គឺទៅលើរូបសម្រស់ អ្នកម៉ាក់វ័យក្មេងនេះផ្ទាល់តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងនោះ លីកា បានបង្ហាញខ្លួនជាមួយនឹងសភាពផ្ទៃពោះកាន់តែប្រែ រីកធំពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែអ្វីដែលមិនប្រែនោះគឺ សម្រស់របស់នាង គឺនៅតែខ្ចីញ៉េញ ជាពិសេសនៅក្នុងឈុតរ៉ូពណ៌ផ្កាឈូក អមជាមួយទេសភាពព្រៃភ្នំខៀវស្រងាត់ កាន់តែលើកសម្រស់អ្នកម៉ាក់រូបនេះកាន់តែស្រស់ស្រាយ ស្អាតដូចមិនមែនអ្នកទម្ងន់សោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.