ដឹងលទ្ធផល លីម តិចម៉េងទទួលបានពាន! ម៉ៃ សុគន្ធ ទាញ​មូលហេតុ ថា ភិទិ តាំងពីតួឯក ក្លាយជាតួរងវិញ ព្រោះតែលេចមុខនារីម្នាក់ជា….

ក្នុងរាត្រីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ បាន​រក​ឃើញ​ម្ចាស់​ពាន​ហើយ គឺ​បាន​ទៅលើ​កំលោះ​តូច លីម តិច​ម៉េង ខណៈ​អ្នកគាំទ្រ​បេក្ខជន​ជើង​ខ្លាំង ថុល សុ​ភិ​ទិ បាន​ត្រឹម​ខកចិត្ត​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេត​ឃើញ​ថា​ បេក្ខជន ថុល សុ​ភិ​ទិ តែងតែ​ធ្វើ​បានល្អ ច្រៀង​បាន​ពីរោះ ឆ​..​ក់​យក​បេះដូង​អ្នក​ស្ដាប់ នៅក្នុង​វគ្គ​Live Show​រហូត​ឈាន​ដល់​ជាប់​Top 1​ជា​បន្តបន្ទាប់​។ តែ​ក្រោយមក ស្រាប់តែ​ប្រជាប្រិយភាព​លោក​ធ្លាក់​ចុះ​យ៉ាង​គំហុក ជាពិសេស​នៅ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ ដោយ​ធ្លាប់តែ​ជាប់​Top 1 Top 2​ធ្លាក់​មក​ត្រឹម​Top 3​នោះ​។​

ងាកទៅមើលបេក្ខជន ថុល សុភិទិ វិញ ទោះបីមិនបានឈ្នះពានក្តី ប៉ុន្តែបេក្ខជនរូបនេះបានឈ្នះចិត្តអ្នកគាំទ្រជាច្រើន ដោយសារសមត្ថភាព និង ទឹកដមសំឡេង។ ទោះជាយ៉ាងណានេះក្តី ក៏នៅតែមានអ្នកគាំទ្រមួយចំនួនធំបានសោកស្តាយចំពោះ Idol ខ្លួន ដែលមិនអាចដណ្តើមយកពាននេះបាន ក្នុងនោះក៏មានតារាក្នុងសិល្បៈមួយចំនួនថែមទៀតដែលបានបង្ហាញការសោកស្តាយ និង បានលើកពីហេតុផលមួយចំនួន ដែលអាចជាកត្តានាំឱ្យបេក្ខជនរូបនេះរបូតពាន។

ជាក់ស្តែង សម្រាប់លោក ម៉ៃ សុគន្ធ ដែលជាតារាម្នាក់ក៏បានបង្ហាញអារម្មណ៍មួយបន្ទាប់ពី ភិទិ មិនអាចលើកពានបាន ដោយក្នុងនោះលោកថែមទាំងលើកឡើងចំៗពីកត្តាដែលអាចទាញទម្លាក់ប្រជាប្រិយភាពរបស់បេក្ខភាព ថុល សុភិទិ ទៀតផង។

លោក ម៉ៃ សុគន្ធ បានលើកឡើងថា ៖

«ដំបូងគ្រប់គ្នាប្រាកដជាគិតច្បាស់ណាស់ថា ភិទិ ជាតួឯក ជាពិសេសហ្វេននារីៗ ប៉ុន្តែបន្ទាប់ពីលេចចេញតួឯកស្រីម្នាក់មកបានធ្វើឱ្យហ្វេនស្រីៗមួយចំនួនធំខកចិត្តយ៉ាងខ្លាំង (សិល្បៈកំពុងទាញប្រជាប្រិយ មិនគួរ ភិទិ ឆាប់បង្ហាញតួឯកស្រីពេកសោះ មើលគំរូលោក ព្រាប សុវត្ថិ តើគាត់លាក់រឿងនេះយូរប៉ុនណាទើបបង្ហាញ) ដែលធ្វើឱ្យហ្វេនៗបែរមកគាំទ្រ និង បាក់ចិត្តស្រឡាញ់ទៅលើតួរង តិចម៉េង វិញ បូករួមទាំងការក្រមិចក្រមើមរបស់គាត់ និង សំឡេងដែលកម្ររកបានរបស់គាត់ ធ្វើឱ្យគាត់ក្លាយទៅជាតួឯកនៅភាគបញ្ចប់នេះទៅវិញ ដំបូងតួឯក តែភ្លេចខ្លួនមួយភ្លែត ចុងបញ្ចប់ក្លាយជាតួរង អបអរសាទរអាយដូលតូច តិចម៉េង»៕

គួរ​បញ្ជាក់​ថា ស្រប​ពេល​ប្រជាប្រិយភាព​កំពុងតែ​ហក់​ឡើង​ខ្លាំង​នោះ បេក្ខជន ថុល សុ​ភិ​ទិ បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​តារា​ចម្រៀង​ល្បីឈ្មោះ​ម្នាក់ រហូត​ត្រូវ​បាន​គេ​សង្ស័យ​ពី​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​ទៀត​ផង។

Leave a Reply

Your email address will not be published.