មិនធម្មតា អតីត Freshie ២ រូប នៅក្មេងសោះ មានមុខជំនួញពេញដៃ…

តារា​សម្តែង​សិច​ស៊ី ២ ដួង គឺកញ្ញា មាន សូនីតា និង គង់ ចាន់ស្រីមុំ ដែលធ្វើអោយមហាជនស្គាល់ច្បាស់តាមរយៈកញ្ជក់ទូរទស្សន៍ ពិសេសតាមបណ្តាញសង្គម នូវរូបភាពទាក់ទាញបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុខជំនួញក្រៅពីអាជីពសិល្ប របស់តារាប្រុសស្រីជាច្រើនកំពុងតែកើតមានឡើងក្នុងពេលបច្ចុប្បន្ន។ អ្វីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ គឺតារាស្រីតែម្តង ដែលទោះជាមមាញឹក និង ក្នុងនាមជាស្ត្រីក៏ពិតមែន ប៉ុន្តែពួកគេបានកាន់មុខជំនួយធំៗនៅក្នុងដៃជាច្រើនក្នុងពេលតែមួយផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ តារាស្រីខ្លះបានបើកក្រុមហ៊ុននាំចូលផលិតផលថែសម្រស់ ខ្លះទៀតជាភោជនីយដ្ឋាន និង ខ្លះទៀតជាហាងលក់ ឬ កាត់សម្លៀកបំពាក់ជាដើម។ ខាងក្រោមនេះ គឺជាតារាស្រីចំនួន ២ ដួង ជាអតីត Freshie Girl ដូចគ្នា និង មានវ័យប្រមាណល្បាក់ ៣០ ឆ្នាំ តែកំពុងមានជំនួញផ្ទាល់ដៃមិនក្រោម ៣ ក្នុងពេលតែមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. កញ្ញា មាន សូនីតា

អតីត Freshie Girl កញ្ញា​ មាន សូនីតា ទោះបីជាមមាញឹកនៅក្នុងវិស័យសិល្បៈក្តី តែរាជនីក្រមារូបនេះ ក៏មានមុខជំនួយនៅក្នុងដៃជាច្រើនដែរក្នុងពេលបច្ចុប្បន្ន។ សព្វថ្ងៃតារាស្រីមានវ័យកៀក ៣២ ឆ្នាំ រូបនេះ មានហាងលក់សម្លៀកបំពាក់ និង កាត់ដេរ «ផ្ទះស្រឡាញ់» អាហារដ្ឋាន «មីក្រហម» និង ហាងកាហ្វេ «ណរ» ជាដើម។ តារាស្រីរូបនេះត្រូវបានគេដឹងថា មានសហគមន៍​តម្បាញមួយនៅឯខេត្ត បន្ទាយមានជ័យ ដែលជាកន្លែងផ្តល់ការងាររកប្រាក់ចំណូលដល់ស្ត្រីមេផ្ទះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. កញ្ញា គង់ ចាន់ស្រីមុំ

អតីត Freshie Girl គង់ ចាន់ស្រីមុំ ហាក់ទទួលបានភាពជោគជ័យទាំងការងារសិល្ប និង មុខជំនួញផ្ទាល់ខ្លួនរបស់នាង។ ក្នុងនោះទោះជា រវល់ក្នុងការធ្វើជាភរិយា ជាម្តាយ ក្នុងការមើលថែទាំស្វាមី និង កូនស្រីក៏ពិតមែន ប៉ុន្តែអ្នកម៉ាក់អភិជនរូបនេះក៏មានមុខជំនួញក្នុងដៃច្រើនដូចជា ហាងអាហារ «Momo Food & Drink» ហាងលក់សម្លៀកបំពាក់ «Momo» និង ហាងលក់គ្រឿងសម្អាង «Momo» ជាច្រើនសាខា៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.