ប្រឡងចប់របូតពាន ស្រាប់តែ ភិទី និង​ ពេជ្រ សូលីកា ស្លៀក​ឈុត​កូន​កំលោះ ក្រមុំ​…(មានវីដេអូ)

កាលពីកន្លងទៅ មហាជនក៏ដូចជាអ្នកគាំទ្រ តារាចម្រៀងស្រី ពេជ្រ សូលីកា និងបេក្ខជនទើបតែបញ្ចប់ការប្រលងចម្រៀង ថុល សុភិទិ បានដឹងច្បាស់ហើយថាអ្នកទាំងពីរ មានភាពស្និទស្នាលគ្នាខ្លាំងមែនទែន ក្នុងការបំពេញការងាររហូតដល់មានហ្វេនៗជាច្រើនបាន គិតថាពួកគេមានទំនាក់ទំនងលើសពីការងារទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ យ៉ាងណាមិញ ក្រោយពីមានមតិលើកឡើងចោទសួរដល់អ្នកទាំងពីរថាត្រូវជាអ្វីនឹងគ្នា តារាស្រី ពេជ្រ សូលីកា ក៏បានចេញមកមុខមកបញ្ជាក់ប្រាប់ច្បាស់ហើយថាពួកគេ គ្មានអ្វីលើសពី អ្នករួមការងារ និងរាប់អានគ្នាជាបងប្អូននោះឡើយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ពាក្យ​ចចាម អារ៉ាម​នោះ ​ធ្វើ​ឲ្យ​អ្នក​មេម៉ាយ ពេជ្រ សូលី​កា ហាក់​បន្ទោស​ខ្លួនឯង​យ៉ាងខ្លាំង​។ នាង​ បាន​បង្ហោះ​សារ​ហាក់​ដូច​មានការ​ឈឺ​ចាប់ និង​បន្ទោស​ខ្លួនឯង​នៅលើ​បណ្ដាញសង្គម​ ក្រោយ​មើល​ឃើញ​ថា ប្រជាប្រិយភាព​របស់ ថុល សុ​ភិ​ទិ ហាក់​ធ្លាក់ចុះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ទំនាក់ទំនង​ជាមួយ​បេក្ខជន Cambodian Idol ថុល សុ​ភិ​ទិ តារាចម្រៀង ពេជ្រ សូលី​កា បាន​បញ្ជាក់​ច្បាស់​ៗ​ថា ​គ្រាន់តែ​ជា​យល់​ច្រឡំ ហើយ​នាង​បាន​ទទូច​អង្វរ​ដល់​មហាជន មាន​ការ​ស្រលាញ់ និង​គាំទ្រ​បេក្ខជន ថុល សុ​ភិ​ទិ ដូច​កាលពីមុន​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​ពេជ្រ សូលីកា មានការ​បកស្រាយ​រួចហើយក៏ពិតមែន ក៏នៅតែមានមន្ទិល​មួយ​ចំនួន​ជុំវិញ​រឿង​នេះ​ដដែល។ ដោយហេតុ​នេះ​ហើយ ​ទើប​ ពេល ​​ស្លៀក​ឈុត​កូន​ក្រមុំ-កំលោះ​ឲ្យ​សម្អាងការ​ហង្ស​ ​ជាមួយ ​ពេជ្រ សូលីកា នោះ ថុល សុភិទិ បានធ្វើការបញ្ជាក់ជាថ្មីជម្រះមន្ទិលមហាជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់ជាមួយរូបថតក្នុងឈុតកូនកំលោះ-ក្រមុំជាមួយជាច្រើនសន្លឹក នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ថុល សុភិទិ បានបញ្ជាក់ដូច្នេះថា «រូបថត​អនុស្សាវរីយ៍ ជាមួយបងស្រី ពេជ្យ សូលីកា ​បងប្អូនឈប់យល់ច្រលំទៀតទៅខ្ញុំ និង គាត់ គ្រាន់តែជា បងប្អូន ស្គាល់គ្នា ធម្មតា​ ឈប់ថា ឈប់ ស្ដី ទៀតទៅណា ​អរគុណ»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.