ការពិត លោកគ្រូពេទ្យ ស៊ឹម ច័ន្ទពន្លឺ មានសមត្ថភាព មិនធម្មតា អាចដឹកនាំក្រុមបានយ៉ាងល្អ ដូចគ្រូចាំបង្វឹក ហ្វេនលាន់មាត់ថា….(មានវីដេអូ)

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក ​Cambodian Idol រដូវ​កាល​ទី​៤ បាន​រក​ឃើញ​ម្ចាស់​ពាន​ហើយ គឺ​បាន​ទៅលើ​កំលោះ​តូច​ លីម តិច​ម៉េង មកពី​ខេត្ត​កំពង់ចាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
កាលពីថ្មីៗនេះ បានបែកធ្លាយវីដេអូរបស់ អាយដលCambodian Idol ទាំង៤ ខណៈពេលសមឆាកមុនឡើងប្រកួត ដែលធ្វើឲ្យអ្នកទស្សនា កាន់តែកោតសរសើរស្រលាញ់ លោកគ្រូពេទ្យ ស៊ឹម ច័ន្ទពន្លឺ កាន់តែខ្លាំង។

ក្នុងនោះ មុនពេលឡើងឆាក បេក្ខជនទាំងបួនរួមមាន លីម តិចម៉េង ថុល សុភិទិ នាង ដាវីន និង ស៊ឹម ច័ន្ទពន្លឺ ត្រូវតែសមឆាកមុននឹងបញ្ចេញសមត្ថភាព។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កំឡុងពេលសមឆាក ស៊ឹម ច័ន្ទពន្លឺ ប្រៀបបានដូចជារៀមច្បងគេអញ្ចឹង ថ្វីត្បិតតែក្នុងកំឡុងពេលប្រកួតប្រជែងក៏ពិតមែន តែលោកមានបទពិសោធន៍ ប្រាប់មិត្តភក្តិសូម្បីតាំងពីការដើរចេញ ធ្វើយ៉ាងម៉េចឲ្យស៊ីសង្វាក់គ្នា របៀបលេងស្ទាយ៍ឲ្យទាក់ទាញផ្សេងៗផងដែរ។

ជាមួយគ្នានេះ ក្រោយពីបានឃើញដូច្នេះហើយ ទើបធ្វើឲ្យហ្វេនៗជាច្រើនកាន់តែមើលឃើញនៅ ទឹកចិត្តដ៏ល្អរបស់ ស៊ឹម ច័ន្ទពន្លឺ ដែលមានឲ្យចំពោះមិត្តភក្តិក្នុងពេលប្រលង និងកាន់តែទទួលបានការស្រលាញ់គាំទ្រពីទស្សនិកជនខ្លាំងឡើង៕

ហើយគណនីនោះបានបង្ហោះបែបនេះថា «គិតយូៗទៅភិទិ តិចម៉េង ដាវីន ដូចកូនបងពន្លឺចឹង 😂🤣ដើរតាមបងពន្លឺប្រាប់រហូត🥰 ដូចអាកំពុងប្រាប់កូនធ្វើចេះធ្វើចោះចឹងហា៎🤣(នេះហើយដែលធ្វើឲ្យខ្ញុំចូលចឹត្តគាត់🥰❤️)ដូចបងកញ្ញាធ្លាប់និយាយចឹងឲ្យតែមានគាត់ដឹងតែផ្លែករហូតគឺរាល់អាទិត្យឲ្យតែអ្នកចាប់ដៃគូរមួយគាត់ៗតែងតែប្រាប់លែងចេះសមដើរចេះសម🥰😘#លីមតិចម៉េង #ថុលសុភិទិ #សុីមច័ន្ទពន្លឺ #នាងដាវិន »។

សូមទស្សនាវីដេអូដូចខាងក្រោម៖

Leave a Reply

Your email address will not be published.