តិចម៉េង ចប់ការងារភ្លាម ស្កាត់ទៅផ្ទះអ្នកមានគុណ ហើយដាក់ពានសំពះមុខរូបថត អ្នកជ្រោមជ្រែងលើវិថីសិល្បៈ

ក្រោយពីបានក្លាយទៅជាម្ចាស់ពានរង្វាន់កម្មវិធីប្រកួតចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ ហើយ លីម តិចម៉េង ក៏បានបង្ហាញវត្តមានក្នុងការចូលរួមកម្មវិធីមួយចំនួនជាមួយនឹងរៀមច្បង និង បានចូលរួមក្នុងកិច្ចសម្ភាសរបស់ស្ថានីទូរទស្សន៍ថែមទៀតផង។

កត្តា​សមត្ថភាព បូករួម​នឹង​អត្តចរិត​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ម្ចាស់​ពាន​រូប​នេះ មាន​អ្នក​ស្រឡាញ់​ពេញចិត្ត​ច្រើន​ពី​មហាជន ហើយ​ចំណុច​នេះ គណៈកម្មការ លោក ណុប បា​យ៉ា​រិ​ទ្ធ ក៏​ធ្លាប់​លើកឡើង​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ពេល​ផ្ដល់​យោបល់​ឲ្យ​ម្ចាស់​ជយលាភី​រូប​នេះ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ក្លាយ​ជា​ម្ចាស់​ពាន​, យុវជន ដែល​មាន​ដើមកំណើត​ពី​ក្មេង​ឃ្វាលគោ​រូប​នេះ ក៏​នៅតែ​រក្សា​អត្តចរិត​របស់​ខ្លួន​ល្អ ថ្លៃថ្នូរ របស់​ខ្លួន​ដដែល ដោយ​មិន​ភ្លេច​កំណើត​នោះ​ឡើយ ធ្វើ​ឲ្យ​អ្នកគាំទ្រ ខំ​ចំណាយ​ពេលវេលា ថវិកា​បោះឆ្នោត​ឲ្យ ជាប់​ក្លាយ​ជា​ម្ចាស់​ជយលាភី មិន​ខក​បំណង​នោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​រសៀល​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២២ លីម តិច​ម៉េង បានប្រកាសថា នឹង​ទៅរក តន្ត្រីករ​ម្នាក់ ជា​អ្នក​ជួយ​ទំនុកបម្រុង ផ្ដល់​បទពិសោធន៍​រប​ស់​ខ្លួន​លើ​ផ្នែក​សិល្បៈ​កន្លងមក ដល់​គេហដ្ឋាន ដើម្បី​បង្ហាញ​ពី​ការ​ដឹងគុណ​។ តែ​គួរ​ឲ្យ​ស្ដាយ​បុរស​ជា​តន្ត្រីករ​រូប​ ដែល​លោក​ចាត់ទុក​ដូច​ជា​បងប្រុស​បង្កើត​នោះ គ្មាន​វត្តមាន​នៅលើ​លោក​នេះ​ទៀត​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​ពាន​Cambodian Idol​រដូវ​កាល​ទី​៤​រូបនេះ បាន​រៀបរាប់​ទាំង​រំជួលចិត្ត​ថា «​ចាំ​ខ្ញុំ​បន្តិច​ណា​បង​តិច​ទៀត​ខ្ញុំ​នឹង​ទៅរក​បង​ដល់​ផ្ទះ​ដើម្បី​សម្តែង​ការ​អរគុណ​ដ៏​ធំធេង​រ​បស់បង ReNo Chhim Phi Ruk គ្មាន​បង​គ្មាន Room42 កន្លែង ​ដែល​ផ្តល់​បទពិសោធន៍​គ្រប់យ៉ាង​ក្នុង​វិស័យ​សិល្បៈ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្មាន​បង​ខ្ញុំ​មិន​ស្គាល់​ពាក្យ​ថា​តស៊ូ គ្មាន​បងប្អូន​គ្មាន​ថ្ងៃនេះ​ទេ តែ​គួរ​អោយ​ស្តាយ​ពេលនេះ​បែរ​ជា​គ្មាន​វត្តមាន​បង​នៅ មិនមែន​បងប្អូន​សាច់ញាតិ​ទេ តែ​នៅ​ក្នុង​ចិត្ត​ប្អូន បង​គឺជា​បងប្រុស​បង្កើត​រប​ស់​ប្អូន​ជា​រៀរហូត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ លីម តិចម៉េង បានធ្វើតាមសន្យាហើយ ដោយរូបគេ បានទៅដល់ផ្ទះអ្នកមានគុណរូបនោះ។ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក តិចម៉េង បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «បន្ទាប់ពីបញ្ចប់ការងារ ហើយក៏មកបំពេញពាក្យសន្យាមកផ្ទះបងប្រុស ReNo Chhim Phi Ruk ដើម្បីអរគុណដល់គាត់»។

Leave a Reply

Your email address will not be published.