ឆន សុវណ្ណារាជ ចេញមុខបកស្រាយច្បាស់ៗថា នេះជាការលេងទេ ចៃដន្យគេថតជាប់…(មានវីដេអូ)

ថ្មីៗនេះមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាចែករំលែកនូវវីដេអូខ្លីមួយបង្ហាញពីសកម្មភាពអ្នកសិល្បៈជាច្រើនគូបានឡើងរាំជាគូៗ ហើយក្នុងនោះមហាជនចាប់អារម្មណ៍ឃើញ ឆន សុវណ្ណារាជ បានចាប់គូរាំជាមួយ សុភ័ក្រ កុសុម៉ា ដោយមានកាយវិការមិនសូវសមរម្យបណ្ដាលឱ្យផ្ទុះការរិះគន់ព្រោងព្រាតពីមហាជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈវីដេអូនោះត្រូវបានចែករំលែកតៗគ្នាដោយមានមតិរិះគន់ទៅលើទង្វើ ឆន សុវណ្ណារាជ ថាមិនឱ្យតម្លៃស្រ្តីនោះ ស្រាប់តែតារាចម្រៀង ករុណា ពេជ្រ ដែលជាអ្នកថត និង បង្ហោះវីដេអូនោះ បានចេញមកបកស្រាយជំនួសសាមីខ្លួនថា ៖ «បងប្អូនជាទីស្រឡាញ់.. ..រាជ គាត់លេងញ៉ោះជាមួយ កុសុម៉ា ទេ គ្មានបំណងអ្វីលើសពីនេះទេ ព្រោះសុទ្ធតែអ្នករាប់អានគ្នា ស្និទ្ធស្នាល បំផុត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីមានមហាជនជាច្រើនរិះគន់រូបលោក ជា សុភាពបុរសក្លែងក្លាយ ស្រាប់តែ លោក ឆន សុវណ្ណារាជ ចេញមុខបកស្រាយច្បាស់ៗថាៈ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែការ ញ៉ោះគ្នាលេងនឹងប្រលែងគ្នាពេលរាំស្លូរបស់គ្រួសារខ្ញុំទាំងពីរនាក់ ធ្វើអោយបងប្អូនច្រណែននឹងយល់ច្រឡំ អ្វីដែលបងប្អូនឃើញ 😂 ហាមគិតផ្តេសផ្តាស 😂 មិនចង់អោយឃើញទេតែធ្វើម៉េចបើគេថតបាន 🙏 សុំទោសផងបើណា បើស្វិតពេក ហើយលេងទៅលើសលួសត្រង់ណាសូមកុំប្រកាន់ 🙏 សូមអរគុណ 🙏🥰🙏» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូដូចខាងក្រោម៖

Leave a Reply

Your email address will not be published.