តារាកំប្លែង​ ស្រី អ៊ីត ជាម្ដាយមីង ចេញមកនិយាយពីរឿងស្នេហារបស់នាយ ចឺម និងសង្សារ…(មានវីដេអូ)

ពិតណាស់ ទាក់ទងគ្នាបានជាងមួយឆ្នាំ គូស្នេហ៍ លោក ចឺម និងតារាស្រីសាច់សខ្ចី​ ថែមជាមេម៉ាយកូនមួយ អ្នកនាង សេង សុឃីម បានធ្វើឲ្យមហាជនលួចសរសើរជារឿយ ជាមួយនឹងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ដែលតែងតែបង្ហាញនៅលើបណ្ដាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​រយៈ​ចុងក្រោយនេះ អ្នក​មេម៉ាយ​រូបសម្រស់ សេង សុខឃីម ដែលគេស្គាល់ថា ជាសង្សាររបស់នាយចឺមនោះ បានបង្ហោះសារប្លែកៗបង្ហាញ​តម្រុយ​នៃ​ការបា,,ក់បែ,,កគ្នា ហើយរឿងនេះ ត្រូវបានគេហទំព័រមួយចំនួនយកទៅចុះផ្សាយបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។

ដោយឡែក នៅព្រឹកថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២២ នេះ មហាជនជាពិសេសអ្នកគាំទ្រតាមដានចំណងស្នេហ៍របស់តារាចម្រៀង នាយចឺម និង គូស្នេហ៍អ្នកមេម៉ាយរូបស្រស់ សេង សុឃីម មានការភ្ញាក់ផ្អើល និង បង្ហាញការសោកស្ដាយជាខ្លាំង ខណៈសុខៗស្រាប់តែឃើញគូស្នេហ៍របស់តារាប្រុសរូបនេះបានធ្វើប្រកាសជាសាធារណៈថាចំណងស្នេហ៍របស់អ្នកទាំងពីរបានដើរដល់ផ្លូវបំបែកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ អ្នកនាង សេង សុឃីម ក៏បានបញ្ជាក់មូលហេតុខ្លះៗដែលធ្វើឱ្យចំណងស្នេហាដើរដល់ផ្លូវបំបែកឱ្យបានដឹងដែរថា អ្នកទាំងពីរគឺពុំបានឈ្លោះគ្នានោះទេ ប៉ុន្តែនៅក្នុងសារដែលបង្ហោះនោះ គេចាប់អារម្មណ៍ឃើញអ្នកនាង សេង សុឃីម បានរៀបរាប់ថា នាយចឺម សុខៗចង់បែក រួចលើកហេតុផលចាស់ៗមកនិយាយដដែល ដូច្នេះហើយឃាត់ក៏មិនស្តាប់ មានតែបណ្តោយឱ្យទៅ។ លើសពីនេះអ្នកនាង ថែមទាំងរៀបរាប់បង្ហាញអារម្មណ៍របស់ខ្លួនទៀតថា មួយរយៈចុងក្រោយនេះ ពោលគឺប្រមាណ ៤ ខែចុង នាងយំរាល់ថ្ងៃទៀតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារនោះ អ្នកនាង សេង សុឃីម បានសរសេររៀបរាប់ថា ៖ «នាងខ្ញុំសុំប្រកាសជាសាធារណៈថា នាងខ្ញុំ សេង សុខឃីម ជាមួយ លោក ចឺម បានបែកគ្នាហើយ អ៊ីចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅ ឬ ក្នុង FB ទាំងអស់សូមកុំសួរអំពីលោក ចឺម ពីនាងខ្ញុំទៀត ខ្ញុំពិតជាមិនដឹង។ សុំចិត្តពុកម៉ែបងប្អូនទាំងអស់គ្នា កុំថាអីឱ្យនាងខ្ញុំបែកគ្នាក៏ប្រកាសដែរ ព្រោះពេលស្រឡាញ់គ្នាក៏ផុសជាសាធារណៈឱ្យពុកម៉ែបងប្អូនដឹងហើយ អ៊ីចឹងបែកគ្នាក៏ផុសជាសាធារណៈឱ្យប្អូនដឹងជាង ១ ឆ្នាំត្រូវបានបញ្ចប់ មិនឈ្លោះគ្នាដែរ តែគេសុខៗចង់បែកតែម្ដង រួចលើកហេតុផលចាស់ៗមកនិយាយដដែល ឃាត់ក៏គេមិនស្តាប់មានតែបណ្តោយឲ្យទៅ ៤ ខែក្រោយនេះ ថ្ងៃណាក៏ខ្ញុំយំដែរបានហើយ (24/8/2022 end)»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយពីផ្ទុះរឿងបែកគ្នា រវាង សេង សុខឃីម និង នាយ ចឺម ស្រាប់តែ ស្រី អ៊ីត ជាម្ដាយមីងចេញមកនិយាយពីរឿងស្នេហារបស់នាយ ចឺម និងសង្សារវិញម្ដង។ តោះទស្សនាវីដេអូដូចខាងក្រោម៖


c

Leave a Reply

Your email address will not be published.