កូនប្រុស សេង សុឃីម យំស្រែករកនាយ ចឺម ពេលបាត់ពីផ្ទះមិនឃើញមក ហើយសួរម៉ាក់ថាប៉ាប៉ាទៅណា…(មានវីដេអូ)

ពិតណាស់ ទាក់ទងគ្នាបានជាងមួយឆ្នាំ គូស្នេហ៍ លោក ចឺម និងតារាស្រីសាច់សខ្ចី​ ថែមជាមេម៉ាយកូនមួយ អ្នកនាង សេង សុឃីម បានធ្វើឲ្យមហាជនលួចសរសើរជារឿយ ជាមួយនឹងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ដែលតែងតែបង្ហាញនៅលើបណ្ដាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​រយៈ​ចុងក្រោយនេះ អ្នក​មេម៉ាយ​រូបសម្រស់ សេង សុខឃីម ដែលគេស្គាល់ថា ជាសង្សាររបស់នាយចឺមនោះ បានបង្ហោះសារប្លែកៗបង្ហាញ​តម្រុយ​នៃ​ការបា,,ក់បែ,,កគ្នា ហើយរឿងនេះ ត្រូវបានគេហទំព័រមួយចំនួនយកទៅចុះផ្សាយបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។

ក្រោយ​បកស្រាយ​រំលង​បាន​ប៉ុន្មាន​ថ្ងៃ ស្រាប់តែ​ចូល​ដល់​ខែ​ថ្មី​ភ្លាម នាយ​ចឺម បាន​បង្ហាញ​មុខ​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ថត​កៀកកើយ​ជាមួយគ្នា​នៅមុខ​រថយន្ត​ពណ៌​លឿង​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន ហើយ​ប្រាប់​ថា «​តួ​ថ្មី​ស្អាត​អត់​បងប្អូន​?(MV​ថ្មី​ចឺម​)​ហាម​ជេរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ដែល​ចាប់​អារម្មណ៍​នោះ, បន្ទាប់​នាយ​ចឺម បង្ហាញមុខ​តួ​ថ្ងៃ​បាន​១​ថ្ងៃ ពោល​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ អ្នកនាង សេង សុខ​ឃីម បាន​បង្ហោះ​វីដេអូ សកម្មភាព​ធ្លាប់​សាង​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​កន្លងមក អម​ដោយ​បទ​ចម្រៀង​ដ៏​កម្សត់​ រួច​ប្រកាស​ជា​សាធារណៈ​ចំពោះ​ចំណង​ស្នេហ៍​ពួកគេ​ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«នាង​ខ្ញុំ​សុំ​ប្រកាស​ជា​សាធារណៈ​ថា ​នាង​ខ្ញុំ​សេង​ សុខឃីម​ ជាមួយ​លោក​ចឺម​បាន​បែក​គ្នា​ហើយ ចឹ​ង​សុំ​បងប្អូន​ដែល​ជួប​នាង​ខ្ញុំ​នៅ​ខាងក្រៅ​ ឬក្នុង​FB​ទាំងអស់​សូមកុំ​សួរ អំពី​លោក​ចឺម​ពី​នាង​ខ្ញុំ​ទៀត​ខ្ញុំ​ពិតជា​មិនដឹង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុំ​ចិត្ត ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា កុំ​ថា​អី​អោយ​នាង​ខ្ញុំ បែក​គ្នា​ក៏​ប្រកាស​ដែល ព្រោះ​ពេល​ស្រលាញ់គ្នា​ក៏​ផុស​ជា​សាធារណៈ​អោយ​ពុក​ម៉ែ​បងប្អូន​ដឹង​ហើយ ចឹ​ង​បែក​គ្នា​ក៏​ផុស​ជា​សាធារណៈ អោយ​ប្អូន​ដឹង ជាង​1​ឆ្នាំ​ត្រូវ​បាន​បញ្ចប់ ​ មិន​ឈ្លោះ​គ្នា​ដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​គេ​សុខៗ​ចង់​បែក​តែម្ដង រួច​លើក​ហេតុផល​ចាស់ៗ​មក​យាយ​ដដែល ឃាត់​ក៏​គេ​មិន​ស្តាប់​មានតែ​បណ្តោយ​ឲ្យ​ទៅ 4​ខែក្រោយ​នេះ​ថ្ងៃ​ណា​ក៏​ខ្ញុំ​យំ​ដែល​បាន​ហើយ​(24/8/2022end) សុខ​មេ​ណា បើ​ចង់​live​បកស្រាយ យាយ​ឲ្យ​អស់រឿង​ណា​…»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមក អូន ពេជ្រ កូនប្រុសរបស់ អ្នកនាង សេង សុខឃីម វិញ ដោយហេតុថាអត់ឃើញនាយចឺម មកផ្ទះប៉ុន្មានថ្ងៃនោះ ក៏បានយកទូរសព្ទម្ដាយ មកមើល ហើយក៏យំរៀបរាប់ថា «ប៉ាៗមកផ្ទះវិញ ពេជ្រៗ នឹកប៉ាៗ…»។ តាមរយៈនេះ ឃើញថា អ្នកនាង សេង សុខឃីម បានត្រឹមលួងកូនថា «ម៉ាក់តេអត់លើក ធ្វើម៉េច ម៉ាក់តេទៅប៉ាអត់លើក កូនកុំយំកូន…»៕

Leave a Reply

Your email address will not be published.