ទេព បូព្រឹក្ស កាលនៅពីក្មេង ច្រៀងឡើង សុភាព តែឥឡូវចេះគ្រប់ក្បាច់…(មានវីដេអូ)

តារាចម្រៀងស្រីដែលមានរូបសម្រស់ស្រស់ស្អាតមុខមាត់គួរឲ្យ​ខ្នាញ់ក្រមិច​ក្រមើម​នោះ​គឺ​កញ្ញា ទេព បូព្រឹក្ស ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំង​នៅក្នុងវិថីសិល្បៈ​មិនត្រឹម​តែ​ជា​តារាចម្រៀងដ៏ល្បីមួយរូបទេតែតារាស្រីរូបនេះក៏មានមុខជំនួញនៅក្នុងដៃផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​រូប​សម្រស់​វិញ ទេព បូ​ព្រឹក្ស ត្រូវបាន​គេ​ដឹងថា រូបនាង​ស្អាត​ពី​ធម្មជាតិ​ទៅ​ហើយ។ តែ​ភាព​ស្អាត​នេះ មិនទាន់​គ្រប់គ្រាន់​សម្រាប់​តា​រា​ចម្រៀង ដែល​ចូលចិត្ត​លេង​ស្តា​យល៍​តែងខ្លួន​ប្លែក​រូបនេះ​ឡើយ ដោយ​អ្នកនាង នៅតែ​ជ្រើសរើស​ការ​កែ​សម្ផស្ស​បន្ថែម​ទៀត នៅ​គ្លីនិក​មួយ​កន្លែង​នាទី​ក្រុងភ្នំពេញ​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រឡេក​មករូបសម្រស់របស់ទេព បូព្រឹក្ស ក៏នៅពីក្មេងវិញនោះ ក៏ស្អាតមិនចាញ់បច្ចុប្បន្ននោះឡើយ ហើយក្រៅពីភាពស្អាតនោះ ទេព បូព្រឹក្ស ច្រៀង បទបុរាណបានយ៉ាងពីរោះ ថែមទៀតផង ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមលាន់មាត់សរសើរគ្រប់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង វីដេអូ ចាស់​មួយរបស់ទេព បូព្រឹក្ស ​ត្រូវបានគេយកទៅបង្ហោះនៅលើបណ្ដាញសង្គមទីកតុក កាលពីពេលថ្មីៗនេះ បង្កឲ្យមានការចាប់អារម្មណ៍ និង​សរសើរ​គ្រប់គ្នា ពេលបានឃើញរូបសម្រស់របស់នាង ជាមួយ​នឹងសំឡេងច្រៀងយ៉ាងពីរោះនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈវីដេអូ ដែលបង្ហោះដោយគណនីទីកតុកឈ្មោះ​«ភឿន រ៉ានុតLU​» ត្រូវបានអ្នកលេងបណ្ដាញសង្គមលាន់មាត់សរសើរដូច្នេះថា «ពីរោះជាងឥលូវផង, ច្រៀងបទ​មនោសញ្ចេតនា​ពីរោះ តែឥឡូវច្រៀងតែបទ​ញាក់, ស្អាត ក្លាហ៊ានតាំងពីតូច my love, ខ្ញុំចាំបានខ្លាំងណាស់ ពេលនុងថតមុននឹងចូលឆ្នាំ​ ពេលនុងខ្ញុំក៏ទៅថតដែរ នៅក្រសួង​ព័ត៌មាន»៕

Leave a Reply

Your email address will not be published.