បងស្រីបង្កើតរបស់ ភិទិ ទាំងស្អាត និងពូកែ សម្រស់ក៏មិនណយដែរ…

កន្លងទៅប្រិយមិត្តច្បាស់ជាជ្រាបហើយថា ប្រជាប្រិយភាពរបស់តារាចម្រៀងវគ្គផ្តាច់ព្រ័តទាំង៤ មានលោក លីម តិចម៉េង, លោក នាង ដាវីន, លោក ថុល សុភិទិ និងលោក ស៊ឹម ច័ន្ទពន្លឺ នាពេលថ្មីៗនេះ ហ្វេនៗដាក់រហ័ស្សនាមជា «F4កម្ពុជា» ព្រោះតែរូបសម្បត្តិស្រស់សង្ហានិងមានសមត្ថភាពមិនចាញ់គ្នាប៉ុន្មានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្នុងចំណោមអ្នកទាំំង៤ តារាចម្រៀងពន្លកថ្មី ថុល សុភិទិ ជាតារាប្រុសរាយមន្តស្នេហ៍ខ្លាំងជាងគេ ដែលហ្វេនៗនារីជាច្រើន ជាប់អន្ទាក់ដកចិត្តមិនបាននឹងមុខមាត់មានប្រជាប្រិយ ញញឹមស្រស់ខ្លាំង ជាហេតុធ្វើឲ្យអ្នកគាំទ្រចង់ក្លាយជា«សយ» ក្នុងជីវិតពិតរបស់រូបលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង ល្បីរឿងសយយ៉ាងដូច្នេះ ស្រាប់តែហ្វេនៗផ្ទុះការចាប់អារម្មណ៍នឹង តារាចម្រៀងស្រីOriginalឈ្មោះ Ka Elex ច្រៀងបទ «ឈ្លោះគ្នាបានហើយ តែកុំបែកគ្នា» ព្រោះប្រទះឃើញរូបភាពស្និទស្នាល ប៉ុន្តែក្រោយបានបកស្រាយ នៅក្នុងកម្មវិធី Fan meeting របស់តារាប្រុសរូបនេះហើយ ទើបដឹងថា តារាស្រីរូបនេះ ជាបងស្រីបង្កើតម្តាយតែមួយ ជាមួយនឹងតារាចម្រៀង ភិទិ ធ្វើឲ្យហ្វេនៗនឹកស្មានមិនដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត ទាល់ឃើញសម្រស់បងស្រី ទើបដឹងថាគ្រួសារតារាប្រុស ភិទិ ស្អាតជាលក្ខណៈពូជ នេះបងស្រីបង្កើតកូន១ទៅហើយ តែក្រមុំសុំខ្មាស់ ស្អាតខ្ញង់តែម្តង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.