កុម៉ារី ម៉ា រ៉ាស្ទីណា អតីតបេក្ខភាព The Voice Kid បាត់មុខមួយរយៈ ស្រាប់លេចមុខមកជិតចូលរោងការ ជាបុរសម្នាក់ជា…

ពិតណាស់ជឿជាក់ថា មហាជនដែលធ្លាប់ទស្សនារការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The voice kid Cambodia រដូវកាលទី១ ដែល កុម៉ារី ម៉ា រ៉ាស្ទីណា ក្មួយស្រីរបស់តារាសម្តែង ឆៃលី ដាឡែន ដែលជាបេក្ខភាព The Voice Kids Cambodia ឆ្នាំ២០១៧ ក្រោយពីបានប្រកួតកម្មវិធីមួយនេះចប់ កញ្ញាក៏បាត់មុខពីវិស័យសិល្បៈតែម្តង ពោលគឺមិនចូលប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងនានាទៀតឡើយ។ ទោះជាយ៉ាងណាថ្មីៗនេះក៏មានការចែករំលែកជាថ្មីនូវវីដេអូដែល ម៉ា រ៉ាស្ទីណា បានច្រៀងបទ Saxophone បាត់ស្នេហ៍ ក្នុងការប្រកួត ។

ជាក់ស្ដែង ថ្មីៗនេះ វីដេអូរបស់កុមារី ម៉ា រ៉ាស្ទីណា ដែលជាក្មួយស្រីបង្កើតរបស់អ្នកនាង ឆៃលី ដាឡែន ​ត្រូវបានបង្ហោះឡើងវិញដែរ។ តែពេលនោះ មានការច្រឡំតែជាកូនរបស់ ឆៃ លីដាឡែន រហូតឃើញដល់សាមីខ្លួនក៏បានបញ្ជាក់វិញថា ខ្លួនមិនមែនជាកូនរបស់តារាស្រីរូបនេះឡើយ ពោលជាក្មួយស្រីប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេនៅចាំបានថា កាលពីអំឡុងឆ្នាំ២០១៧ ក្នុងកម្មវិធី The Voice Kid Cambodia រដូវកាលទី១ ម៉ា រ៉ាស្ទីណា នៅក្នុងវគ្គThe Blind Audition បានជ្រើសរើសបទ «Saxophone បាត់ស្នេហ៍» មកបកស្រាយ ហើយនៅពេលនោះកៅអី៣បានវិលមករកនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលបានកៅអី៣នោះ ម៉ា រ៉ាស្ទីណា ក៏សម្រេចជ្រើសរើសយក អ្នកនាង ឱក សុគន្ធកញ្ញា ជាគ្រូបង្វឹក ហើយឈានដល់វគ្គThe Battle ម៉ា រ៉ាស្ទីណា ក៏ត្រូវបានធ្លាក់ ដោយនៅពេលនោះ ឱក សុគន្ធកញ្ញា ជ្រើសរើសយក ចាន់ ស្រីខួច ឈានទៅវគ្គបន្តនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥ឆ្នាំកន្លងផុតទៅ ពោលនៅឆ្នាំ២០២២នេះ ឆៃលី ដាឡែន បានបង្ហោះរូបភាពរបស់ក្មួយស្រីក្នុងវ័យ ១៩ ឆ្នាំ ធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះបច្ចុប្បន្ន ម៉ា រ៉ាស្ទីណា ពេញវ័យ និង ស្រស់ស្អាតប្លែកខ្លាំងដល់ទៅ៣៦០ ដឺក្រេ។ ជាពិសេស ក្មួយស្រីបង្កើតរបស់អ្នកនាង ឆៃលី ដាឡែន រូបនេះ ក៏ត្រៀមចូលរោងជ័យភ្ជាប់ពាក្យទៀតផង៕

Leave a Reply

Your email address will not be published.